គីមឈី គឺជាអាហារទំនៀមទម្លាប់មួយរបស់ប្រជាជនកូរ៉េ ដែលវាត្រូវបានធ្វើឡើងដោយបន្លែផ្អាប់ដូចជា ស្ពៃបូកគោ ខ្ញី និងម្រេចផងដែរ។ ដោយសារតែវាជាអាហារផ្អាប់ ឬជ្រួកបែបនេះ ចឹងទើបមានគេសួរថា តើវាអាចទុកយូរប៉ុណ្ណាទើបខូច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មុនពេលគេយកវាទៅផ្អាប់ ជាធម្មតាគីមឈីនឹងត្រូវបានគេវិចខ្ចប់ក្នុងក្រឡដែលស្អាតគ្មានមេរោគទេ ព្រមទាំងរោយនូវទឹកស្រាម៉្យាង។ អ្នកខ្លះប្រហែលជាអាចបន្ថែមទឹកខ្មេះផ្លែប៉ោម ឬទឹកខ្មេះអង្ករផង។ ការរក្សាភាពគ្មានមេរោគបានយ៉ាងល្អគឺជារឿងសំខាន់សម្រាប់បង្ការការលូតលាស់មេរោគ E.coli, មេរោគគ្រុនពោះវៀន និងមេរោគផ្សេងៗទៀតដែលអាចធ្វើឲ្យពុលអាហារបាន។
គីមឈី ត្រូវការផ្អាប់ពី ៣ ទៅ ៤ថ្ងៃក្នុងបន្ទប់ ឬក្នុងទូរទឹកកក ២ទៅ៣ថ្ងៃ។ ក្នុងពេលនេះ វានឹងបង្កើតជាបាក់តេរី Lactic Acid ព្រមទាំងបាក់តេរីល្អៗមានប្រយោជន៍ផ្សេងទៀត។ ការរក្សាគីមឈីក្នុងបន្ទប់អាចរក្សាទុកបានរហូតដល់ ១សប្តាហ៍ឯណោះក្រោយពីបើកគម្របរបស់វារួច។ បើសិនជារក្សាក្នុងទូរទឹកកក វាអាចនៅស្រស់បានយូរជាង រហូតដល់ ៣ ទៅ៦ខែឯណោះ។ ប៉ុន្តែចូរប្រាកដថា អ្នកត្រូវដាក់គីមឈីនៅក្នុងទូរទឹកកកក្រោមសីតុណ្ហភាពក្រោម៤អង្សារ ព្រោះក្តៅពេកអាចធ្វើឲ្យខូចបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ គីមឈីនៅតែអាចញ៉ាំបានដដែលទោះបីជាទុកយូររហូតដល់ ៣ខែហើយក៏ដោយ បើសិនវាមិនមានការដុះផ្សិតទេនោះ៕