សម្រាប់នារីៗពិតជាមិនចង់មានរោមពុកមាត់នោះទេ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភបញ្ហានេះមិនពិបាកកម្ចាត់ឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិកម្ចាត់ពុកមាត់ដោយគ្មានការឈឺចាប់ ៖

១. ផ្នែកពណ៌សនៃស៊ុត

អ្វីដែលអ្នកត្រូវការ គឺស៊ុត ១ គ្រាប់ ម្សៅពោត ១ ស្លាបព្រាកាហ្វេ និងស្ករស ១ ស្លាបព្រាកាហ្វេ។

អ្វីដែលអ្នកត្រូវធ្វើ គឺលាយផ្នែកពណ៌សនៃស៊ុតជាមួយម្សៅពោតនិងស្ករស។ កូរឱ្យសព្វរហូតដល់ក្លាយជាល្បាយស្អិតខាប់ៗ។ លាបល្បាយលើរោមពុកមាត់និងទុកចោលរហូតដល់ស្ងួតសម្រាប់រយៈពេលប្រហែល ៣០ នាទី។ បកចេញជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។

២. ស្ករស

អ្វីដែលអ្នកត្រូវការ គឺស្ករស ២ ស្លាបព្រាបាយ ទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ និងក្រណាត់ស្អាត។

អ្វីដែលអ្នកត្រូវធ្វើ គឺដាក់ស្ករសក្នុងឆ្នាំងស្អាតមួយ រួចកម្ដៅបន្ទាប់មកចាក់ទឹកក្រូចឆ្មារចូលកូររហូតដល់ក្លាយជាល្បាយស្អិតខាប់ៗ។ ទុកឱ្យចុះត្រជាក់សិន សឹមលាបល្បាយលើរោមពុកមាត់។ ដាក់ក្រណាត់ស្អាតតូចមួយលើល្បាយស្ករ។ សង្កត់ថ្នមៗឈ្លីក្នុងចលនាបែបរង្វង់។ បន្ទាប់មកទាញបកចេញ។ អនុវត្ដម្ដងក្នុងមួយសប្តាហ៍ ឬច្រើនដងតាមតម្រូវការ៕