ការថែរក្សាជំងឺទឹកនោមផ្អែមបានល្អក្នុងពេលមានផ្ទៃពោះអាចជួយបង្ការការខូចអវៈយវៈលើទារកទើបនឹងកើត កូនកើតមិនគ្រប់ខែ រលូតកូន ឬកូនស្លាប់ក្នុងផ្ទៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ខាងក្រោមនេះគឺជារបៀបបក្នុងការជួយជំរុញដល់ការមានផ្ទៃពោះប្រកបដោយសុខភាពល្អលើខណៈពេលមានជំងឺទឹកនោមផ្អែម៖
- មុនពេលមានផ្ទៃពោះ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីបង្កើតគម្រោងមានផ្ទៃពោះប្រកបដោយសុខភាពល្អ។ ចូរធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យ
- ចូររក្សារបបអាហារផ្តល់សុខភាពមុនពេល និងក្នុងពេលមានផ្ទៃពោះ ព្រមទាំងហាត់ប្រាណជាទៀងទាត់
- ចូរធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យ ជាពិសេសការប្រើប្រាស់ថ្នាំគ្រប់ប្រភេទ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរពិនិត្យជាតិស្ករក្នុងឈាមជាញឹកញាប់ និងធ្វើយ៉ាងណារក្សាវាឲ្យនៅធម្មតាតាមតែអាចធ្វើទៅបាន៕