ការបំបៅដោះកូនអាចជារឿងមួយមិនមានផាសុកភាព ឬឈឺចាប់ខ្លាំង ប៉ុន្តែមានរឿងច្រើនណាស់ដែលម្តាយគ្រប់រូបអាចធ្វើបានដើម្បីឲ្យការបំបៅដោះកូននេះក្លាយទៅជាបទពិសោធន៍ដ៏រីករាយវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាការណែនាំខ្លះៗដើម្បីធ្វើឲ្យការបំបៅដោះកូនកាន់តែមានផាសុកភាព៖
- ចូរប្រាកដថា កូនជញ្ជក់ក្បាលដោះត្រឹមត្រូវ
- ចូរលាបក្រែមនៅសុដន់ក្នុងចន្លោះពេលបំបៅដោះកូនដើម្បីបង្ការភាពស្ងួតរបស់ស្បែក
- នៅពេលអ្នកបំបៅដោះកូនឆ្អែតហើយ ចូរច្របាច់ទឹកដោះបន្តិច ដើម្បីម៉ាស្សាក្បាលដោះ ហើយចាំទុកវាឲ្យស្ងួត
- ចូរបំបៅដោះកូនឲ្យញឹកញាប់ ប៉ុន្តែកុំបំបៅតិចៗពេក។ ចូរបំបៅកូននៅដោះម្ខាងណាដែលមិនសូវឈឺ
- ចូរប្រើម្រាមដាដើម្បីផ្អាកការបៅរបស់កូននៅពេលបៅចប់
- ចូរប្រើប្រាស់ឥរិយាបថបំបៅដោះកូនខុសៗគញនា
- ចូរម៉ាស្សាសុដន់ ឬស្អំទឹកក្តៅមុនពេលបំបៅដោះកូន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរច្របាច់ទឹកដោះទុកដើម្បីទុកឲ្យកូនបៅសិនដើម្បីជួយឲ្យក្បាលដោះដែលឈឺ ឬប្រេះមានពេលជាសះ
- ចូរស្អំទឹកកកក្រោយបំបៅដោះរួច
- ចូរញ៉ាំទឹកឲ្យបានច្រើន និងសម្រាកឲ្យបានច្រើនតាមតែអាចធ្វើទៅបាន៕