បែកស្ងួតអាចជារឿងមួយនាំឲ្យរមាស់ និងឈឺចាប់ខ្លាំងបាន ប៉ុន្តែជាមួយនឹងការថែរក្សាបានយ៉ាងល្អ វាអាចជារឿងដែលគ្រប់គ្រងបាន ហើយបង្ការបានទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីរបបៀបក្នុងការគ្រប់គ្រងស្បែកដែលស្ងួត៖
- ចូរងូតទឹកក្តៅឧណ្ហៗរយៈពេលខ្លី។ ចូរចៀសវាងការងូតទឹកក្តៅរយៈពេលយូរ ព្រោះវាអាចធ្វើឲ្យស្បែកស្ងួតបាន
- ចូរលាបក្រែមមានជាតិសំណើមដល់ស្បែគឲ្យបានច្រើនដងក្នុងមួយថ្ងៃ តែត្រូវប្រាកដថា ក្រែមនោះមិនមានជាតិអាកុលទេ
- ចូរលាងសម្អាតស្បែកឲ្យបានល្អ និងចៀសវាងសាប៊ូមានជាតិកាត់ខ្លាំង និងសាប៊ូសម្លាប់បាក់តេរី
- ចូរបើកដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមដល់ស្បែក
- ចូរញ៉ាំទឹកឲ្យបានច្រើន និងចៀសវាងគ្រឿងស្រវឹង
- ចូរការពារស្បែកពីអាកាសធាតុរងារខ្លាំងដោយប្រើស្រោមដៃ កន្សែងរុំក និងមួក
- មិនត្រូវអេសស្បែកឡើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរចៀសវាងសម្លៀកបំពាក់ណាដែលធ្វើឲ្យរមាស់ស្បែក ឬរលាកស្បែក៕