ខ្ទឹមស មិនត្រឹមតែជាគ្រឿងផ្សំបង្កើនរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែវាអាចផ្ដល់ផលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពបាន! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខ្ទឹមសត្រូវបានគេចាត់ទុកជាឱសថដ៏មានឥទ្ធិពលបំផុតមួយយូរមកហើយ តាមរយៈសារធាតុផ្សេងៗដែលវាមានផ្ទុកជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងបញ្ហាសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុថាតើហេតុអ្វីទើបអ្នកគួរទទួលទានខ្ទឹមសទៀងទាត់ ៖

១. ផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែកាឡូរីទាប

ខ្ទឹមសមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗរួមបញ្ចូលទាំងម៉ង់កាណែស វីតាមីន C ជាតិសសៃ វីតាមីន B6 សេលេញ៉ូម ប៉ូតាស្យូម កាល់ស្យូម ជាតិដែក​ ទង់ដែង និងផូស្វ័រដែលចាំបាច់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលល្អប្រសើរ។

២. ពង្រឹងសុខភាពបេះដូង

ការទទួលទានខ្ទឹមស គឺល្អណាស់សម្រាប់សុខភាពសសៃឈាមបេះដូងដោយវាជួយបង្កើនចរន្តឈាមរត់ក្នុងរាងកាយ ព្រមទាំងកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អក្នុងពេលជាមួយគ្នា។ វាជួយទប់ស្កាត់ការឡើងរឹងនៃសសៃឈាមដែលកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលនិងគាំងបេះដូង។

៣. បន្ថយអាការៈឈឺចាប់ដោយសារជំងឺរលាកសន្លាក់

នេះក៏ព្រោះតែខ្ទឹមសមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ទល់អាការៈនៃបញ្ហារលាកសន្លាក់។

 ៤. ប្រព័ន្ធភាពស៊ាំរាងកាយកាន់តែប្រសើរឡើង

ខ្ទឹមស មានផ្ទុកសម្បូរទៅដោយវីតាមីនល្អ, ជាតិប្រេង ឬខ្លាញ់ចាំបាច់ និងអាស៊ីតអាមីណូ ដែលជួយប្រយុទ្ធប្រឆាំងវីរុស និងជំងឺផ្ដាសាយ ដោយជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ លើសពីនេះទៅទៀត វាក៏ជាប្រភពនៃសមាសធាតុ allicin ដែលសម្លាប់ពពួកបាក់តេរីមិនល្អ រួមទាំងមេរោគផ្សិត។ អ្វីដែលសំខាន់នោះ គឺខ្ទឹមស គួរតែមានសភាពស្រស់ដើម្បីអាចការពារអ្នកពីជំងឺផ្សេងៗ។

៥. ល្អចំពោះសុខភាពខួរក្បាល

ខ្ទឹមសមានផ្ទុកសម្បូរទៅដោយសមាសធាតុជាច្រើនដែលជួយបង្កើនសុខភាពខួរក្បាល និងការចងចាំ។ ចំពោះមនុស្សវ័យចំណាស់ ការទទួលទានខ្ទឹមសជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺភ្លេចភ្លាំង។ រិឯចំពោះមនុស្សវ័យក្មេងវិញ ខ្ទឹមសជួយបង្កើនការចងចាំ និងភាពសកម្មភាពនៃខួរក្បាល។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានខ្ទឹមសឱ្យបានទៀងទាត់។

៦. ជួយបន្សាបជាតិពុលក្នុងរាងកាយ

ក្រៅពីបង្កើនរសជាតិនិងក្លិនឈ្ងុយដល់អាហារហើយនោះ ខ្ទឹមសក៏មានប្រសិទ្ធភាពកម្ចាត់ពពួកប៉ារ៉ាស៊ីត បាក់តេរី និងវីរុសផ្សេងទៀតពីក្នុងរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង