ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការអប់រំកូនឲ្យមានជំនឿចិត្តលើខ្លួនឯង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាអ្នកចង់ឲ្យកូនមានជំនឿចិត្ត អ្នកគួរតែធ្វើជាគំរូល្អដល់កូន ព្រោះកូនចូលចិត្តរៀនតាមអ្នកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែឲ្យកូនរស់នៅក្នុងគ្រួសារដែលពោរពេញទៅដោយជំនឿចិត្ត នោះកូននឹងមានជំនឿចិត្តខ្ពស់លើខ្លួនគេ។
- គ្រួសារដែលកក់ក្តៅ ជាគ្រួសារមួយដែលអប់រំកូនឲ្យមានជំនឿចិត្តលើខ្លួនគេ។ ដូចនេះ អ្នកមិនគួរឈ្លោះគ្នាមុខកូនឡើយ ដោយគួរតែរស់នៅដោយចុះសម្រុង ទើបកូនអាចមានជំនឿចិត្តលើខ្លួនឯងខ្ពស់។
- អ្នកគួរតែសរសើរកូនឲ្យបានច្រើនជាងការបង្អាប់កូន ព្រោះការសរសើរនេះអាចលើកទឹកចិត្តឲ្យកូនកាន់តែជឿជាក់លើខ្លួនគេ ដោយធ្វើឲ្យគេអាចជោគជ័យខ្លាំងក្នុងថ្ងៃអនាគតបាន។
- អ្នកគួរតែទុកឲ្យកូនធ្វើរឿងជាច្រើនដោយខ្លួនឯង ដោយមិនគួរហាមគេរហូតទេ ព្រោះការទុកចិត្តឲ្យកូនធ្វើដោយខ្លួនឯង ជាការលើកទឹកចិត្តឲ្យកូនឯករាជ្យ និងមានជំនឿចិត្តលើខ្លួនគេថាគេនឹងអាចធ្វើបាន។ ដូចនេះ អ្នកគួរតែប្រើវិធីទាំងនេះ ដើម្បីអប់រំកូនឲ្យមានជំនឿចិត្តខ្ពស់លើខ្លួនគេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)