ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលស្វាមីគួរតែធ្វើពេលប្រពន្ធមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលប្រពន្ធទៅពិនិត្យផ្ទៃពោះម្តងៗ អ្នកគួរតែកំដរភរិយាទៅ ព្រោះការកំដរនេះ អាចការពារសុវត្ថិភាពប្រពន្ធអ្នក ថែមទាំងជាការលើកទឹកចិត្តដល់ប្រពន្ធអ្នកផងដែរ។ ជាហេតុដែលធ្វើឲ្យគេមានអារម្មណ៍ល្អ នោះកូនក៏មានអារម្មណ៍ល្អតាមនោះផងដែរ។
- នៅពេលដែលប្រពន្ធអ្នកពោះធំ គេនឹងមានអារម្មណ៍មិនសូវនឹងនរឡើយ ដោយងាយមួលម៉ៅ និងឆេវឆាវខ្លាំងណាស់។ ដូចនេះ ក្នុងនាមជាស្វាមី គួរតែចេះទ្រាំ និងមិនប្រកាន់ខឹងប្រពន្ធ ដោយចេះលួង ទើបអាចធ្វើឲ្យភរិយាអ្នកសប្បាយចិត្ត មិនប៉ះពាល់ដល់កូនក្នុងផ្ទៃ។
- ក្នុងកំឡុងពេលដែលប្រពន្ធពរពោះយ៉ាងធំ អ្នកមិនអាចរួមភេទបានទេ ដោយអាចធ្វើឲ្យគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។ ដូចនេះ ក្នុងពេលនេះ អ្នកគួរតែគ្រប់គ្រងផ្នែកខាងក្រោមអ្នកឲ្យបានល្អ ដោយមិនគួរទៅរកស្រី ធ្វើឲ្យប្រពន្ធអ្នកពិបាកចិត្តនោះឡើយ។
- ក្នុងថ្ងៃដែលភរិយាអ្នកចូលបន្ទប់សម្រាលកូន អ្នកគួរតែឲ្យស្នាមថើបមួយដល់ប្រពន្ធអ្នកដើម្បីជាកម្លាំងចិត្តឲ្យគេសម្រាលកូនទទួលបានជោគជ័យ ថែមទាំងអាចកាត់បន្ថយការភ័យខ្លាចរបស់គេទៀតផង។
- ក្នុងពេលដែលប្រពន្ធអ្នកកូនខ្ចី ក្នុងនាមជាប្តី គួរតែមើលថែទាំគេឲ្យបានល្អ ហើយជួយមើលថែទាំកូនឲ្យបានល្អ ព្រោះក្នុងពេលនោះគេត្រូវការអ្នកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែនៅក្បែរគេ ដើម្បីជួយ មិនគួរគិតតែដើរលេងនៅក្រៅដល់យប់ៗនោះឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)