១. ដំឡូងផ្អែម

ទោះបីវាមានផ្ទុកសម្បូរទៅដោយកាបូអ៊ីដ្រាត ប៉ុន្តែក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយឱ្យឆាប់ឆ្អែត។

២. ផ្លែប៉ោម

មិនត្រឹមតែល្អចំពោះសុខភាពរាងកាយទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹកនិងជាតិសសៃដែលធ្វើឱ្យឆាប់ឆ្អែតនិងថែមទាំងឆ្អែតបានយូរទៀតផង។ ដូច្នេះលើកក្រោយនៅពេលឃ្លានអ្វីផ្អែមខ្លាំងចូរទទួលទានផ្លែប៉ោមមួយផ្លែ។

៣. ស៊ុត

មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលជួយឱ្យឆាប់ឆ្អែតនិងផ្ដល់ថាមពលបន្ថែម។

៤. ត្រីសម្បូរខ្លាញ់

ក៏ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនគុណភាពខ្ពស់ដែលល្អណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។ ម្យ៉ាងវិញទៀតត្រីសម្បូរខ្លាញ់ក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អសម្រាប់សុខភាពបេះដូង ខួរក្បាល និងសន្លាក់ផងដែរ។

៥. យ៉ាអួរ

ក៏មិនខុសពីស៊ុតនិងត្រីសម្បូរខ្លាញ់ដែរ! យ៉ាអួរមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ដូច្នេះការទទួលទានយ៉ាអួរពិតជាល្អណាស់សម្រាប់ផ្ដល់ថាមពលបន្ថែមនិងជួយឱ្យឆាប់ឆ្អែត។

៦. សាច់មាន់

កំពុងព្យាយាមសម្រកទម្ងន់ដែលលើសមែនទេ? ងាយណាស់! កុំភ្លេចរួមបញ្ចូលសាច់ទ្រូងមាន់ក្នុងរបបអាហារប្រចាំថ្ងៃ។ សាច់មាន់ជាប្រភពដ៏ល្អនៃប្រូតេអ៊ីននិងវីតាមីន B6 ដែលផ្ដល់ថាមពលបន្ថែម ព្រមទាំងជួយពន្លឿនការដុតរំលាយអាហារ។ សាច់មាន់ជួយឱ្យឆាប់ឆ្អែតចៀសផុតការទទួលទានច្រើនហួស៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង