ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាមានអាហារមួយចំនួនមានប្រសិទ្ធភាពពង្រាវឈាមដូចទៅនឹងថ្នាំអាស្ពីរីនដែរ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ថាតើអាហារទាំងនោះមានអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអាចពង្រាវឈាម ៖

១. ខ្ទឹមស

សម្រាប់អ្នកដែលមិនអាចទទួលទានថ្នាំអាស្ពីរីនជាប្រចាំអាចញ៊ាំ ឬលេបខ្ទឹមសស្រស់ចំនួនពី ១ ទៅ ២ កំពឹសក្នុងមួយថ្ងៃដើម្បីពង្រាវឈាមទប់ស្កាត់ឈាមកក។ អ្នកក៏អាច
ច​ម្អិនខ្ទឹមសជាមុនសិន ប្រសិនបើអ្នកមិនចេះទទួលទានខ្ទឹមសឆៅ។

២. ខ្ញី

ក្រៅពីមានលក្ខណៈសម្បត្តិដោះស្រាយបញ្ហាប្រព័ន្ធរំលាយអាហារហើយនោះ បន្លែមើមនេះជាប្រភពនៃសារធាតុ salicylate ដែលអាចធ្វើឱ្យឈាមរាវ។

៣. រមៀត

សារធាតុ curcumin ក្នុងរមៀតមានប្រសិទ្ធភាពពង្រាវឈាមគួរឱ្យកត់សម្គាល់។ ដូច្នេះការរួមបញ្ចូលរមៀតក្នុងរបបអាហារប្រចាំថ្ងៃអាចជួយទប់ស្កាត់ជំងឺគាំងបេះដូង ឬដាច់សសៃឈាមខួរក្បាល។

៤. ម្ទេសក្រហម Cayenne

មូលហេតុដែលម្ទេសក្រហម Cayenne អាចពង្រាវឈាមនោះ គឺព្រោះវាមានផ្ទុកសមាសធាតុ salicylates។

ប្រយ័ត្ន៖ ទោះជាយ៉ាងណាអ្នកមិនគួរបញ្ឈប់ការប្រើប្រាស់ថ្នាំពង្រាវឈាមណាមួយដែលមានវេជ្ជបញ្ជាត្រឹមត្រូវ ហើយទទួលទានអាហារខាងលើជំនួសឡើយ។ ដើម្បីជាការប្រសើរចូរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង