អាការៈឈឺចាប់ដុំមិនពិបាកនឹងបំបាត់ឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណា? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីគន្លឹះងាយៗបំបាត់អាការៈឈឺចាប់សាច់ដុំឆាប់រហ័ស ៖
១. ម៉ាស្សា
ការម៉ាស្សាមិនត្រឹមតែជួយកាត់បន្ថយស្ត្រេសប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សាច់ដុំបន្ថយការឈឺចាប់ផងដែរ។ នោះក៏ព្រោះតែការម៉ាស្សាជួយបន្ធូរសាច់ដុំដែលតឹងណែន និងបង្កើនចរន្តឈាមរត់ ហើយជម្រុញការបញ្ជូនសារធាតុចិញ្ចឹមចាំបាច់ ក៏ដូចជាអុកស៊ីសែនដែលសាច់ដុំត្រូវការ។
២. ធ្វើចលនា
ការធ្វើចលនាពិតជាអាចជួយបំបាត់អាការៈឈឺចាប់សាច់ដុំគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែការធ្វើចលនាជួយជម្រុញបរិមាណនៃលំហូរឈាមទៅកាន់សាច់ដុំដែលជួយបំបាត់ភាពរឹងនិងតឹងណែនឈឺចាប់។ ដូច្នេះជំនួសឱ្យការគេងស្ងៀមនៅពេលឈឺចាប់ដុំ ចូរព្យាយាមក្រោកដើរ ឬធ្វើចលនារាងកាយស្រាលៗវិញ។
៣. ទឹកប៉េងប៉ោះស្រស់
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយបំបាត់ការឈឺចាប់ដុំក្រោយធ្វើលំហាត់ប្រាណបានយ៉ាងឆាប់រហ័ស។
៤. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ការហាត់ប្រាណអាចនឹងធ្វើឱ្យរាងកាយទាំងមួល រួមទាំងសាច់ដុំបាត់បង់ជាតិទឹក។ ដូច្នេះការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ គឺសំខាន់ណាស់។ ហើយការទទួលទានទឹកធម្មតា គឺប្រសើរជាងភេសជ្ជៈកីឡាដែលមានផ្ទុកសម្បូរទៅដោយស្ករនិងគ្រឿងផ្សំបន្ថែមរសជាតិ។
៥. ងូតទឹកត្រជាក់
ការងូតទឹកត្រជាក់រួចអាចជួយសាច់ដុំឱ្យឆាប់សះស្បើយឡើងវិញឆាប់រហ័ស។ នោះក៏ព្រោះតែទឹកត្រជាក់ជួយទប់ទល់នឹងការឈឺចាប់ហើមសាច់ដុំ៕