មានមនុស្សមួយចំនួនមានការយល់ច្រលំថា ក្រោយប្រើទឹកអាកុលបាញ់លើម៉ាស់ ម៉ាស់នោះនឹងអាចប្រើឡើងវិញ ព្រោះមេរោគងាប់អស់ហើយ។ ប៉ុន្តែតើអ្នកដឹងទេថាអ្នកមិនអាចបាញ់ទឹកអាកុលលើម៉ាស់ទេ។ ហេតុអ្វីទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ម៉ាស់ដែលអ្នកប្រើរួច អ្នកមិនអាចប្រើឡើងវិញនោះទេ ហើយអ្នកក៏មិនគួរបាញ់ទឹកអាកុលលើម៉ាស់នោះ ហើយប្រើវិញដែរ។ នៅពេលដែលអ្នកបាញ់ទឹកអាកុលលើម៉ាស់ ប្រៀបដូចជាបាញ់នាំមេរោគជ្រៀតចូលទៅក្នុងផ្ទៃក្នុងនៃម៉ាស់អ្នក ធ្វើឲ្យមេរោគអាចផ្ទុកលើនោះបាន។ នៅពេលដែលអ្នកពាក់ម៉ាស់នោះវិញ មេរោគនឹងចូលក្នុងផ្លូវដង្ហើមអ្នកបានយ៉ាងងាយ ដោយមិនអាចការពារមេរោគអ្វីឡើយ។ ដូចនេះ អ្នកមិនគួរយកទឹកអាកុលបាញ់លើម៉ាស់ឡើយ ទើបមិនធ្វើឲ្យអ្នកឆ្លងវីរុសថ្មីលឿន។ អ្នកអាចធ្វើពិសោធន៍ដោយខ្លួនឯងបាន ដោយអ្នកអាចកាន់ម៉ាស់ ហើយចាក់ទឹកលើម៉ាស់ នោះអ្នកនឹងឃើញទឹកនោះមិនហូរចុះមកទេ។ ប៉ុន្តែពេលដែលអ្នកបាញ់ទឹកអាកុលលើផ្ទៃម៉ាស់នោះភ្លាម អ្នកនឹងឃើញទឹកនោះហូរចុះមកយ៉ាងលឿន។ នេះអាចបញ្ជាក់បានថា អ្នកមិនគួរបាញ់ទឹកអាកុលលើម៉ាស់ទេ ព្រោះវានឹងប្រែជាមិនអាចការពារអ្នកបានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)