ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកមិនគួរបរិភោគឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មីកញ្ចប់ ឬក៏មីកំប៉ុង ជាអាហារដែលមនុស្សភាគច្រើនចូលចិត្ត ព្រោះងាយស្រួលក្នុងការចម្អិន ប្រើរយៈពេលលឿន ហើយអាចយកមកញ៉ាំបាន។ ប៉ុន្តែតើអ្នកដឹងទេថា សារធាតុដែលមានក្នុងមីទាំងនោះ អាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀនអ្នកក្រោយពេលដែលអ្នកបរិភោគច្រើន។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់តម្រង់នោមអ្នក ធ្វើឲ្យនោមអ្នកពោរពេញទៅដោយសារធាតុពុលបាន។
- ភេសជ្ជៈផ្អែមៗ មានសារធាតុស្ករខ្ពស់ ជាភេសជ្ជៈដែលមនុស្សចូលចិត្តញ៉ាំណាស់ ដោយគេមិនដឹងថា ក្រោយពេលដែលបរិភោគច្រើនរួច អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃក្រលៀននោះទេ។ នៅពេលដែលក្រលៀនជួបនឹងបញ្ហា មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ទឹកនោមអ្នកទេ ថែមទាំងអាចធ្វើឲ្យអ្នកអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែមផងដែរ។
- នំបុ័ង ក៏ជាអាហារដែលអាចធ្វើឲ្យក្រលៀនអ្នកដំណើរការមិនប្រក្រតីដែរ។ ដូចនេះ អ្នកគួរតែចៀសកុំពិសារអាហារ៣ប្រភេទនេះច្រើនឲ្យសោះ ទើបមិនបំផ្លាញក្រលៀនអ្នកដោយផ្ទាល់ដៃ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)