ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំវក
បុគ្គលដែលកើតក្នុងឆ្នាំវក អាចមានវិធីរកប្រាក់រាប់លានរបៀប ធ្វើឲ្យលុយដែលគេអាចទទួលបានគឺគ្រប់ទិសទី។ ជាហេតុដែលធ្វើឲ្យគេពេលដែលចង់ចាយប្រាក់ធំ នឹងមានប្រាក់ចូលមករកជាមិនខានឡើយ។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ ជាបុគ្គលដែលមិនសូវខ្វាយខ្វល់នឹងប្រាក់ឡើយ។ ថ្វីត្បិតតែមិនអាចចាត់ទុកជាសេដ្ឋី ក៏ប៉ុន្តែពេលដែលគេចង់ចាយលុយ នឹងមានលុយចូលមករកគេ។ ជាហេតុដែលធ្វើឲ្យអ្នកដទៃកោតសរសើរជាខ្លាំង។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា តែងតែមានលាភក្រៅចូលមកជានិច្ច។ ថ្វីត្បិតតែលុយគេមិនមានច្រើន ប៉ុន្តែលុយគេតែងរកបានចូលមកផ្ទះជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចសន្សំបានឃ្លាំងទ្រព្យតូចមួយជាមិនខានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)