ការខ្វាក់ពណ៌មានន័យថា ភ្នែករបស់អ្នកជំងឺមិនអាចមើលឃើញពណ៌ដូចភ្នែកអ្នកជាធម្មតាទោះបីជាភ្នែកនៅមើលឃើញក៏ដោយ។ អ្នកជំងឺខ្វាក់ពណ៌គឺមិណអាចយល់ដឹងអំពីភាពខុសគ្នារវាងពណ៌នីមួយៗបានទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពេលខ្លះ អ្នកដែលខ្វាក់ពណ៌មិនបានដឹងថាខ្លួនឯងមានជំងឺនេះផងលុះត្រាតែពួកគេទៅឲ្យពេទ្យធ្វើតេស្ត។
សកម្មភាពប្រចាំថ្ងៃធម្មតាៗដូចជាការជ្រើសរើសផ្លែឈើដែលទំ ឬមើលភ្លើងចរាចរណ៍អាចជារឿងពិបាកសម្រាប់ពួកគេ។ ចាប់តាំងពី ការខ្វាក់ពណ៌អាចនឹងត្រូវបានរកឃើញក្នុងពេលខ្លះក៏ដោយ តែយកល្អគួរតែឲ្យកូនធ្វើតេស្តរកមើលផង ជាពិសេសកូនប្រុស បើសិនជាគ្រួសារធ្លាប់មានប្រវត្តិបែបនេះដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការខ្វាក់ពណ៌មិនមានការព្យាបាលឲ្យជាឡើយ។ ប៉ុន្តែមានកញ្ចាក់ភ្នែកសម្រាប់ពាក់ ដើម្បីជំនួយដល់ការមើលឃើញពណ៌ដែរ៕