សកម្មភាពរាងកាយអាចជួយដល់អ្នកជំងឺទឹកនោមផ្អែមឲ្យស្រកទម្ងន់ និងគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែល្អជាងមុនផង ប៉ុន្តែវាគួរតែមានពេលវេលា និងកន្លែងត្រឹមត្រូវផងដែរ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជារឿងដែលគួរធ្វើ និងមិនគួរធ្វើសម្រាប់អ្នកជំងឺទឹកនោមផ្អែមហាត់ដែលហាត់ប្រាណ៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ចូរធ្វើការជាមួយនឹងអ្នកផ្តល់ប្រឹក្សាខាងផ្នែកសុខភាពដើម្បីរកឲ្យឃើញថា ពេលវេលាណាល្អបំផុតសម្រាប់អ្នកអាចហាត់ប្រាណបាន
- ចូរពិចារណាទៅលើកត្តាជាច្រើនដូចជា ការលេបថ្នាំ គម្រោងអាហារ និងកាលវិភាគប្រចាំថ្ងៃនៅពេលស្វែងយល់អំពីពេលវេលាល្អបំផុតសម្រាប់ហាត់ប្រាណ
- ចូរធ្វើការហាត់ប្រាណបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ ហើយក្រុមអ្នកផ្តល់ប្រឹក្សាសុខភាពអ្នកបានណែនាំឲ្យធ្វើដែរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវហាត់ប្រាណនៅពេលអ្នកមានជាតិកេតូនក្នុងទឹកនោម ឬឈាមឡើយ៕