រ្តីភាគច្រើនគឺមានផ្ទៃពោះប្រកបដោយសុខភាពល្អណាស់ក្នុងវ័យខ្ទង់ ៣០ឆ្នាំបែបនេះ។ ខណៈពេលដែលវាអាចប្រឈមនឹងបញ្ហានៃការមានផ្ទៃពោះតិចតួច តែក៏មានវិធីជាច្រើនដែលអាចបន្ថយការប្រឈមមុខនេះបានដែរ។ កាលណាអ្នកមានសុខភាពកាន់តែល្អ ឱកាសក្នុងការមានផ្ទៃពោះមានសុខភាពល្អដែរនោះក៏កាន់តែខ្ពស់ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចូរចាំថា កាលណាអ្នកមានផ្ទៃពោះទាំងវ័យក្មេង មិនមែនមានន័យថាអ្នកនឹងគ្មានបញ្ហាទាក់ទងនឹងការមានផ្ទៃពោះនោះទេ។ ខាងក្រោមនេះគឺជារឿងដែលស្រ្តីមានផ្ទៃពោះក្នុងវ័យ ៣៥ឆ្នាំ គួរដឹង និងត្រៀមខ្លួនអ្វីដែលគួរធ្វើ៖
ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យទោះបីជាអ្វីៗមានលក្ខណៈល្អហើយក៏ដោយ
ចូររំលឹកឡើងវិញនូវលទ្ធផលធញវើតេស្តឈាមដែលបានធ្វើក្នុងពេលមានផ្ទៃពោះ ដើម្បីពិភាក្សាជាមួយគ្រូពេទ្យ ជាបិសេសតេស្តដែលពិនិត្យទៅលើការមានផ្ទៃពោះកូនមានលក្ខណៈខូចអវៈយវៈពីកំណើតពិសេសណាមួយ។
ចូរធ្វើទៅតាមការណែនាំធ្វើតេស្តរបស់គ្រូពេទ្យក្នុងពេលមានផ្ទៃពោះ
ការបូមទឹកភ្លោះទៅពិនិត្យច្រើនតែត្រូវបានណែនាំឲ្យធ្វើលើស្រ្តីមានផ្ទៃពោះអាយុចាប់ពី ៣៥ឆ្នាំឡើងទៅដើម្បីទទួលបានព័ត៌មានកាន់តែច្រើនអំពីសុខភាពរបស់ទារកក្នុងផ្ទៃ។
ចូរស្តាប់អ្វីដែលរាងកាយប្រាប់ផង
បើសិនជាមានអ្វីមួយធ្វើឲ្យមានអារម្មណ៍មិនល្អ ចូរទៅជួបគ្រូពេទ្យ ឬទៅមន្ទីរពេទ្យជាបន្ទាន់។
ចូរកាត់បន្ថយការទៅហាងធ្វើសក់ ឬកែសម្ផស្ស
ចូរចៀសវាងការប៉ះពាល់នឹងទឹកអប់មានជាតិគីមីទាំងអស់។ ចូរចៀសវាងការលាបពណ៌សក់ ឬព្យាបាលដោយសារធាតុគីមី។ ចូរកាត់បន្ថយការធ្វើក្រចករញ៉េរញ៉ៃច្រើន។
ចូរអនុវត្តរបបអាហារដើម្បីបង្ការជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ
ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះអាចជាជំងឺត្រៀមកើតទឹកនោមផ្អែមនៅថ្ងៃអនាគត់ខាងមុខ ហើយលទ្ធផលវាអាចនឹងធ្វើឲ្យកូនកើតមកធំជាងធម្មតាជាមួយនឹងបញ្ហាសុខភាពជាច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទាក់ទងនឹងចំនុចនេះ អ្នកជំនាញខាងរបបអាហារអាចនឹងណែនាំអ្នកក្នុងការជ្រើសរើស ឬកាត់បន្ថយអាហារបែបណាហើយ៕