របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើកម្រិតនៃកូឡេស្តេរ៉ូលទាំងល្អនិងអាក្រក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះជួយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អពង្រឹងសុខភាពបេះដូង? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានប្រសិទ្ធភាពបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ ៖
១. ត្រីសម្បូរខ្លាញ់
នេះក៏ព្រោះតែត្រីសម្បូរខ្លាញ់មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ។ អ្នកទទួលទានត្រីសម្បូរខ្លាញ់កាន់តែច្រើនប៉ុណ្ណា កម្រិតនៃកូឡេស្តេរ៉ូលមិនល្អក៏ថយចុះតាមនោះដែរ។
២. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមានផ្ទុកសារធាតុ phenomenal និងអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលអាចជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អបានយ៉ាងប្រសើរ។ ការទទួលទានគ្រាប់ធញ្ញជាតិត្រឹមមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃក៏ជួយបន្ថយការស្រូបយកកូឡេស្តេរ៉ូលមិនល្អពីក្នុងអាហារដែលអ្នកទទួលទានផងដែរតាមរយៈវត្តមាននៃសារធាតុ sterols។
៣. ប្រេងអូលីវ
ប្រេងអូលីវជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ (monounsaturated fats) ដែលជួយកាត់បន្ថយទាំងកម្រិតជាតិស្ករក្នុងឈាមនិងបញ្ចុះកូឡេស្តេរ៉ូលមិនល្អដោយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ។
៤. សូកូឡាខ្មៅ
សូកូឡាខ្មៅក៏ជាប្រភេទនៃអាហារដែលល្អសម្រាប់សុខភាពបេះដូងនិងកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ ហើយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ។ សូកូឡាខ្មៅ មានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថា flavonol ដែលជួយបង្កើនសុខភាពបេះដូងនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ។ ប៉ុន្តែត្រូវប្រាកថាអ្នកបានជ្រើសរើសទទួលទាននូវសូកូឡាដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ និងមិនទទួលទានច្រើនលើសពេកត្រឹម ១ ឬ២ ដុំជាប្រចាំបានហើយ។
៥. ផ្លែបឺរ
ទោះបីផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ប៉ុន្តែជាប្រភេទនៃជាតិខ្លាញ់ល្អ ហើយអាចជួយធ្វើឲ្យកម្រិតជាតិកូឡេស្តេរ៉ូលល្អមានភាពប្រសើរឡើងដោយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវក្នុងឈាមអាចជួយបំបាត់ការស្ទះក្នុងសសៃឈាម។ ផ្លែបឺរក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំដើម្បីចៀសផុតពីបញ្ហាស្ទះសសៃឈាម៕