ក្រៅពីទទួលទានទឹកយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃហើយនោះ ការជ្រើសរើសអាហារបានត្រឹមត្រូវក៏ចាំបាច់ណាស់ដែរដើម្បីរក្សាសំណើមស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះទៅដែលអ្នកគួរទទួលទានជាប្រចាំដើម្បីរក្សាសំណើមនៃស្បែក? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

១. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលចាំបាច់សម្រាប់សុខភាពស្បែកដោយពង្រឹងរបាំងការពារ ព្រមទាំងបង្កើនសមត្ថភាពក្នុងការស្រូបយកនិងរក្សាជាតិសំណើម។ ដូច្នេះចូរព្យាយាមរួមបញ្ចូលត្រីសម្បូរខ្លាញ់ក្នុងរបបអាហារយ៉ាងហោចណាស់ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

២. គ្រាប់ធញ្ញជាតិ

ក៏ជាប្រភពដ៏ប្រសើរមួយទៀតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយទប់ស្កាត់បញ្ហាស្បែកស្ងួតនិងឆាប់របក។ ទោះជាយ៉ាងណាកុំទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។

៣. ប្រេងអូលីវ

ការទទួលទានប្រេងអូលីវជួយរក្សាកម្រិត (pH) របស់ស្បែកនិងរក្សាសំណើមផងដែរតាមរយៈបរិមាណខ្ពស់នៃវីតាមីន E ដែលវាមានផ្ទុក។

៤. ដំឡូងផ្អែម

ដើម្បីរក្សាសំណើមនិងសុខភាពស្បែកល្អប្រសើរ អ្នកក៏គួររួមបញ្ចូលដំឡូងផ្អែមក្នុងរបបអាហារប្រចាំថ្ងៃដែរ។ អាហារមើមនៃមានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលដើរតួនាទីចាំបាច់ទប់ស្កាត់ស្បែកពីបញ្ហាស្ងួតរបក។ លើសពីនេះទៅទៀតសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានវត្តមានក្នុងដំឡូងផ្អែមជួយជួសជុលភាពខូចខាតណាមួយដែលអាចកើតមានឡើងលើជាលិកាស្បែកដូច្នេះអ្នកមិនចាំបាច់បារម្ភអំពីបញ្ហានៃភាពចាស់មុនវ័យឡើយ។

៥. គ្រាប់ជី

មានផ្ទុកសម្បូរទៅដោយជាតិសសៃ អាស៊ីតខ្លាញ់អូមេហ្កា ៣ ប្រូតេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទទៀតដែលផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាពស្បែក។

៦. សូកូឡាខ្មៅ

នោះក៏ព្រោះតែសូកូឡាខ្មៅមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម flavonols ខ្ពស់ដែលជួយផ្ដល់សំណើមដល់ស្បែករក្សាភាពតឹងណែននិងទន់រលោង។ ទោះជាយ៉ាងណាមិនគួរទទួលទានសូកូឡាខ្មៅលើសពី ២ ទៅ ៣ ជ្រុងក្នុងមួយថ្ងៃឡើយ ហើយត្រូវប្រាកដថាអ្នកជ្រើសរើសសូកូឡាខ្មៅដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ។

៧. យ៉ាអួរ

ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនខ្ពស់ និងជាតិខ្លាញ់សុខភាពល្អដែលជួយផ្ដល់សំណើមដល់ស្បែកពីខាងក្នុង ព្រមទាំងល្អចំពោះសុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ គ្រាន់តែប្រាកដថាអ្នកជ្រើសរើសយកយ៉ាអួរដែលគ្មានផ្ទុកជាតិស្ករខ្ពស់។

៨. ចេក

មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីន C និងវីតាមីន B6 ដែលចាំបាច់ក្នុងការរក្សាតុល្យភាពនៃជាតិសំណើមរបស់ស្បែក។ ក្នុងករណីខ្លះគឺស្បែកស្ងួតបណ្ដាលមកពីកង្វះនៃជាតិប៉ូតាស្យូម។ ដូច្នេះព្យាយាមរួមបញ្ចូលផ្លែចេកក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ អ្នកក៏អាចកិនសាច់ចេកអោយក្លាយជាម៉ដ្ឋខាប់រួចលាបវាលើមុខ ហើយទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាការស្រេច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង