តែបៃតងជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់សុខភាពដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិរ៉ែសំខាន់ៗ រួមទាំងសារធាតុ polyphenols Epigallocatechin Gallate (EGCG) និង catechins ដែលជួយព្យាបាលការរលាក កម្ចាត់រ៉ាឌីកាល់សេរី ថែមទាំងទប់ស្កាត់ជំងឺមហារីកផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់តែបៃតងរួចមកហើយ ប៉ុន្តែបើទោះជាចូលចិត្ត ឬឧស្សាហ៍ទទួលទានយ៉ាងណាក៏ដោយ ក៏ប្រហែលមិនធ្លាប់ចាប់អារម្មណ៍ដឹងអំពីអត្ថប្រយោជន៍ដ៏ល្អប្រសើរនៃតែបៃតងចំពោះសុខភាពឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.khនឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានគួរអោយភ្ញាក់ផ្អើលនៃការទទួលទានតែបៃតងរាល់ថ្ងៃ ៖
១. មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
ក្រៅពីសារធាតុ catechin តែបៃតងក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols និងសារធាតុ flavonoids ដែលសុទ្ធតែអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាពរាងកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបំផ្លាញដល់កោសិកាសុខភាពល្អបង្កបញ្ហាសុខភាពផ្សេងៗគួរឱ្យចាប់បារម្ភរួមបញ្ចូលទាំងជំងឺមហារីក ជំងឺសសៃឈាមបេះដូង កូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់និងសូម្បីតែបញ្ហាភ្នែក។
២. ប្រយុទ្ធប្រឆាំងបញ្ហាប្រតិកម្មអាឡែកស៊ី
តែបៃតងមានផ្ទុកសារធាតុ epigallocatechin gallate (EGCG) សារធាតុ polyphenol និងសារធាតុ quercetin ដែលជួយប្រយុទ្ធប្រឆាំងបញ្ហាប្រតិកម្មអាឡែកស៊ីបានយ៉ាងប្រសើរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលតែបៃតងក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៣. បង្កើនការរំលាយអាហារក្នុងរាងកាយ
សារធាតុ polyphenol ក្នុងតែបៃតងមានប្រសិទ្ធភាពបង្កើនការដុតរំលាយអាហារក្នុងរាងកាយដែលចាំបាច់ណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។ ម្យ៉ាងវិញទៀតតែបៃតងជាប្រភពដ៏ប្រសើរនៃវីតាមីនសំខាន់ៗ ព្រមទាំងម៉ង់កាណែស ជាតិរ៉ែចាំបាច់ រួមបញ្ចូលទាំង chromium ជាតិស័ង្កសី និងសេលេញ៉ូម រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដុតបំផ្លាញជាតិខ្លាញ់ និងកាឡូរីបានឆាប់។
៤. ធ្វើឱ្យអ្នកកាន់តែឆ្លាតវៃ
ជាតិកាហ្វេអ៊ីននៅក្នុងតែបៃតងអាចជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ ជម្រុញការចងចាំ និងបង្កើនមុខងារខួរក្បាល។ លើសពីនេះទៅទៀត តែបៃតង ក៏ជាប្រភពនៃអាស៊ីតអាមីណូ L-theanine ដែលមានប្រសិទ្ធិភាពរារាំងបញ្ហាថប់អារម្មណ៍មិនអោយកើតមាន។ ការសិក្សាបានបង្ហាញថា ជាតិកាហ្វេអ៊ីន និងសារធាតុ L-theanine អាចមានឥទ្ធិពលបញ្ចូលគ្នា ក្នុងការពង្រឹងដល់មុខងាររបស់ខួរក្បាល។ ហើយដោយសារតែបរិមាណនៃសារធាតុ L-theanine និងជាតិកាហ្វេអ៊ីនមានកម្រិយសមល្មមទើបធ្វើអោយតែបៃតងអាចផ្តល់នូវឥទ្ធិពលល្អជាង និងខុសគ្នាពីកាហ្វេ។
៥. ទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី ២
ជំងឺទឹកនោមផ្អែមប្រភេទទី ២ គឺជាបញ្ហាសុខភាពទូទៅបំផុតមួយដែលភាគច្រើនកើតមានលើមនុស្សចាស់វ័យចាប់ពី ៤០ ឡើង។ ទោះជាយ៉ាងណាកុំបារម្ភ! តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ catechins, polysaccharides និង epigallocatechin gallete ដែលជួយបញ្ចុះ ព្រមទាំងគ្រប់គ្រងការស្រូបយកនូវជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ ដូច្នេះហើយទើបការទទួលទានតែបៃតងជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ បានដល់ទៅ ៤២ភាគរយ៕