ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបការពារសុខភាពរបស់ស្ត្រីមានផ្ទៃពោះដែលនៅតែក្នុងផ្ទះមិនទៅណា។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ទោះបីជាអ្នកនៅផ្ទះដើម្បីកុំឲ្យចម្លងវីរុសថ្មីនោះក៏ដោយ ប៉ុន្តែអ្នកគួរតែទៅពិនិត្យសុខភាពពោះឲ្យបានតាមការណាត់ជួបរបស់ពេទ្យ ទើបអាចដឹងពីសុខភាពកូនក្នុងផ្ទៃបានល្អ។ ដូចនេះ មុននឹងអ្នកទៅ អ្នកគួរតែត្រៀមសម្ភារៈការពារអនាម័យខ្លួនឲ្យបានល្អ។
- អ្នកម្តាយគួរតែហាត់ប្រាណក្នុងផ្ទះ ដោយធ្វើចលនាថ្នមៗ មិនធ្ងន់ ទើបមិនធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ថែមទាំងអាចធ្វើឲ្យកូនមានសុខភាពល្អទៀតផង។ ដូចនេះ អ្នកម្តាយគួរតែកម្រើកខ្លះ មិនគួរអង្គុយ ហើយគេងយូរនោះទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក និងកូន។
- ចុងក្រោយ អ្នកគួរតែញ៉ាំឲ្យបានគ្រប់គ្រាន់ ទើបអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ នៅពេលដែលរាងកាយអ្នកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នោះកូននឹងលូតលាស់បានល្អណាស់ ថែមទាំងអាចធ្វើឲ្យសុខភាពអ្នករឹងមាំដូចគ្នា។ ដូចនេះ អ្នកគួរតែធ្វើតាមនេះ ទើបអាចការពារអ្នកទាំងពីរបានយ៉ាងល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)