ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យសុខភាពអ្នកខូចបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនគួរព្រោះតែមិនស្រេកទឹក ហើយមិនញ៉ាំទឹកឡើយ ព្រោះនៅពេលដែលរាងកាយអ្នកខ្វះជាតិទឹក នឹងអាចធ្វើឲ្យប៉ះពាល់ដល់ថ្លើម និងក្រលៀនអ្នកបាន។ ដូចនេះ មិនថាអ្នកស្រេក ឬមិនស្រេកទឹកទេ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ទើបអាចការពារថ្លើម និងក្រលៀនអ្នកបាន។
  2. អ្នកមិនគួរអង្គុយនៅតែមួយកន្លែង ហើយមិនធ្វើចលនាអ្វីទេ ព្រោះបើអ្នកអង្គុយជាប់តែមួយកន្លែងយូរ នឹងធ្វើឲ្យប្រែជាធាត់ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នងអ្នកផងដែរ។ ជាពិសេស នឹងអាចធ្វើឲ្យអ្នកកើតទឹកនោមផ្អែម ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់បេះដូង រួមនឹងសរសៃឈាមផងដែរ។ ដូចនេះ អ្នកគួរតែងើបឡើងមកដើរខ្លះ ដោយមិនគួរអង្គុយនៅតែមួយកន្លែងនោះឡើយ ទើបអាចរក្សាបានសុខភាពល្អ។
  3. អ្នកមិនគួរហាត់ប្រាណដោយប្រើចលនាខ្លាំងៗនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់សាច់ដុំអ្នក ព្រមទាំងប៉ះពាល់ដល់ផ្លូវដង្ហើមអ្នក។ ដូចនេះ អ្នកគួរតែហាត់ប្រាណដោយដើរតាមសួនច្បារ ហែលទឹក ព្រមទាំងហាត់យ៉ូហ្កា ទើបធ្វើឲ្យសុខភាពអ្នកល្អបាន។
  4. អ្នកមិនគួរតែងតែខឹង មួលម៉ៅ ហើយឆេវឆាវនោះទេ ព្រោះបើអ្នកតែងតែមិនសប្បាយចិត្ត នោះនឹងបំផ្លាញស្បែកអ្នកភ្លាម ធ្វើឲ្យស្បែកអ្នកឆាប់ចាស់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយជានិច្ច ទើបអាចធ្វើឲ្យអ្នកក្មេងជាងវ័យ។
  5. អ្នកគួរតែដើរឲ្យត្រង់ មិនគួរដើរខ្នងកោងៗនោះទេ ព្រោះការដើរខ្នងកោងយូរ នឹងធ្វើឲ្យរាងអ្នកបាត់ មិនស្អាតនោះឡើយ។ ដូចនេះ អ្នកគួរតែដើរឲ្យត្រង់ ទើបអ្នកអាចមានរាងដែលស្អាតបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)