ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសុបិន្តដែលអ្នកគួរតែប្រយ័ត្ន មិនគួរធ្វេសប្រហែសឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលអ្នកសុបិន្តឃើញដំបូលលេចទឹក ឬផ្ទះបាក់បែក អ្នកគួរតែប្រយ័ត្ន ព្រោះសុបិន្តនេះជាសុបិន្តមិនល្អឡើយ។ ដូចនេះ អ្នកបើសុបិន្តឃើញបែបនេះ អ្នកមិនគួរទៅឆ្ងាយនោះទេ។
  2. ប្រសិនជាអ្នកសុបិន្តឃើញអ្នកជិះឡាណ យន្តហោះ ម៉ូតូ ឬជិះឡានក្រុងជួបគ្រោះថ្នាក់ អ្នកក៏គួរតែប្រយ័ត្នដែរ ដោយមិនគួរទៅផ្លូវឆ្ងាយឡើយ ទើបអាចរក្សាសុវត្ថិភាពអ្នកបានល្អ។
  3. បើអ្នកសុបិន្តឃើញអ្នកហូរឈាមច្រើន ឬអ្នកសុបិន្តឃើញគេយកកាំបិតចាក់បេះដូងរបស់អ្នកដោយហូរឈាមខ្លាំង អ្នកគួរតែប្រយ័ត្នពីពាក្យសម្តីរបស់អ្នកនៅពេលដែលនិយាយជាមួយអ្នកដទៃ ព្រោះអ្នកអាចនឹងប្រទះនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។ ជាពិសេស ពេលដែលអ្នកសុបិន្តឃើញបែបនេះ អ្នកគួរតែចៀសពីការទៅណាឆ្ងាយ។
  4. នៅពេលដែលអ្នកសុបិន្តឃើញខ្មោច ក៏អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ដែរ ដោយដាច់ខាតមិនត្រូវចេញក្រៅឆ្ងាយនោះទេ ទើបអ្នកមិនជួបនឹងគ្រោះថ្នាក់។
  5. ប្រសិនជាអ្នកសុបិន្តឃើញរបស់ការពារខ្លួនអ្នកធ្លាក់បែក ឬបែកបាក់ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអ្នកមិនជួបនឹងអ្វីដែលអាក្រក់។ ដូចនេះ អ្នកគួរតែប្រយ័ត្នពេលដែលសុបិន្តឃើញបែបនេះ ដោយមិនគួរទៅឆ្ងាយ ហើយក៏គួរតែប្រយ័ត្នក្នុងការបំពេញការងារផងដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)