ការមករដូវច្រើនៗ និងឈឺចាប់បែបរមួលក្នុងពោះ អាចកើតឡើងជាញឹកញាប់នៅពេលស្រ្តីភាគច្រើនមករដូវ។ រដូវដែលធ្វើឲ្យអ្នកមិនអាចធ្វើការងារប្រចាំថ្ងៃបានមិនមែនជារឿងធម្មតាឡើយ។ រាល់លំហូរឈាមរដូវ និងវដ្តរដូវរបស់ស្រ្តីម្នាក់ៗមានលក្ខណៈខុសៗគ្នា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាអាចពិបាកក្នុងការដឹងថា តើរដូវអ្នកកំពុងតែធម្មតា មកតិចពេក ឬមកច្រើនពេកបើសិនជាអ្នកមិនបានពិគ្រោះជាមួយគ្រូពេទ្យទេ។ ស្រ្តីជាមធ្យមនឹងបាត់បង់ឈាមក្នុងពេលមករដូវពី ៣០ ទៅ៤០មីលីលីត្រ។ ស្រ្តីដែលមករដូវច្រើនៗអាចនឹងបាត់បង់ឈាមរហូតដល់ ៨០មីលីលីត្រឯណោះ។
ស្រ្តីដែលធ្លាប់មករដូវច្រើនៗខុសធម្មតា ប្រហែលជាអាការៈមួយឈ្មោះថា Menorrhagia។ ជំងឺនេះអាចធ្វើឲ្យឈាមរដូវមកច្រើនៗដែលត្រូវការប្តូរសម្លីអនាម័យជារៀងរាល់ម៉ោងឯណោះ។
នៅសុខៗស្រាប់តែមករដូវខ្លាំងៗរយៈពេលមួយខែ
- ជំងឺកូនក្រៅស្បូន
- រលូតកូន
- ផលរំខានពីការដាក់កងក្នុងស្បូន
- ការប្រើប្រាស់ថ្នាំរំលាយកំណកឈាម
ការមករដូវដែលច្រើនៗនៅថ្ងៃដំបូង
- ការផ្លាស់ប្តូរវិធីពន្យាកំណើត
- ការផ្លាស់ប្តូរថ្នាំប្រើប្រាស់ដូចជា ថ្នាំពន្យាកំណើតជាដើម
ការមករដូវម្តងទៀតដែលច្រើន ហើយឈឺចាប់ខ្លាំង
- បញ្ហាអ័រម៉ូន ដោយភាគច្រើនគឺអ័រម៉ូនអេស្រ្តូជែនច្រើនពេក
- ជំងឺហូរឈាមខុសធម្មតា
- ដុំប៉ូលីពក្នុងស្បូន
- ដុំសាច់ក្នុងស្បូន
- ជំងឺមហារីកក្នុងស្បុន ឬមាត់ស្បូន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជិតរ៉ាំងរដូវ
- មានជំងឺ Adenomyosis ដែលជាលិកាអង់ដូម៉ែត្ររបស់ស្បូនលូនចូលទៅក្នុងសាច់ដុំស្បូន៕