វីរុសបង្កជំងឺរលាកសួតថ្មីឈ្មោះថា កូរ៉ូណា ឬ SARS-CoV-2 មកពីពាក្យពេញ Severe Acute Respiratory Syndrome Coronavirus 2។ វីរុសនេះអាចបង្កជាជំងឺឈ្មោះថាកូវីដ ១៩។ ជំងឺណេះងាយនឹងឆ្លងខ្លាំងណាស់នាពេលបច្ចុប្បន្នដែលនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីមនុស្សទូទាំងពិភពលោក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អ្នកអាចចម្លងវីរុសនេះបានទោះបីជាអ្នកមិនមានអាការៈណាមួយក្នុងខ្លួនក៏ដោយ។ អ្នកខ្លះមានអាការៈតិចតួចរហូតដល់មធ្យម ខណៈពេលខ្លះទៀតអាចមានអាការៈធ្ងន់ធ្ងរ។ ហេតុច្នេះហើយ ខ្ញុំសូមណែនាំយុទ្ធិសាស្រ្តបង្ការវីរុសដូចខាងក្រោមនេះ៖
លាងសម្អាតដៃជាញឹកញាប់ និងប្រុងប្រយ័ត្ន
ចូរប្រើប្រាស់ទឹកក្តៅឧណ្ហៗ និងសាប៊ូ ដើម្បីលាងហើយត្រដុសសម្អាតដៃយ៉ាងហោចណាស់ ២០វិនាទី។ ចូរដុសសម្អាតចាប់ពីកដៃ ចន្លោះម្រាមដៃ និងក្រោមក្រចកដៃ។ អ្នកក៏អាចប្រើប្រាស់សាប៊ូសម្លាប់វីរុស និងបាក់តេរីបាន។ ចូរប្រើប្រាស់ទឹកលាងដៃមានជាតិអាលកុលនៅពេលអ្នកមិនអាចលាងសម្អាតដៃបាន។ ចូរលាងដៃឡើងវិញច្រើនដងក្នុងមួយថ្ងៃ ជាពិសេសក្រោយពេលប៉ះពាល់នឹងរឿងគ្រប់យ៉ាងរួមទាំងទូរស័ព្ទដៃ ឬឡេបថប់។
ចូរចៀសវាងការប៉ះពាល់មុខ
វីរុសកូរ៉ូណាថ្មីនេះអាចរស់នៅលើផ្ទៃដែលរឹងបានរហូតដល់ ៧២ម៉ោង។ អ្នកអាចឆ្លងវីរុសនេះនៅលើដៃបើសិនជាអ្នកប៉ះពាល់កន្លែងប៉ះដូចជា គន្លឹះទ្វា ប្រដាប់មួលហ្គាស ឬទូរស័ព្ទដៃ។ ចូរចៀសវាងការប៉ះពាល់មុខ ឬក្បាលរួមទាំងមាត់ ច្រមុះ និងភ្នែក។
ឈប់ចាប់ដៃ និងអោបគ្នាពេលជួបគ្នា
ដូចគ្នាដេរ ចូរចៀសវាងការប៉ះពាល់នឹងមនុស្សផ្សេង។ ការប៉ះពាល់ស្បែកនឹងស្បែកអាចចម្លងវីរុសកូរ៉ូណាថ្មីពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន។
កុំចែករំលែករបស់ប្រើប្រាស់ផ្ទាល់ខ្លួនជាមួយអ្នកដទៃ
មិនត្រូវចែករបស់ប្រើប្រាស់ផ្ទាល់ខ្លួនដូចជា ទូរស័ព្ទ គ្រឿងផាត់មុខ ឬក្រាសសិតសក់ជាមួយអ្នកដទៃ។ វាក៏ជារឿងសំខាន់ដែរក្នុងការមិនចែករំលែកសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ និងទុយោបឺតជាមួយអ្នកដៃទដែរ។ ចូរបង្រៀនកូនឲ្យសម្គាល់មើលថាពេកដែលអាចប្រើប្រាស់ម្តងទៀត និងចានប្រើតែម្តងបានហើយ។
ចូរគ្របមាត់ និងច្រមុះពពេលក្អក និងកណ្តាស
វីរុសកូរ៉ូណាថ្មីត្រូវបានគេរកឃើញថា មានច្រើននៅក្នុងច្រមុះ និងមាត់។ មានន័យថា វាអាចមាននៅក្នុងដំណក់ទឹកដង្ហើម ហើយហុយចូលទៅអ្នកដទៃទៀតនៅពេលក្អ ឬកណ្តាស។ វាក៏អាចទុំនៅលើផ្ទៃដែលរឹង និងអាចរស់នៅបានរហូតដល់ ៣ថ្ងៃឯណោះ។ ចូរប្រើប្រាស់ក្រដាសជូតមាត់ ឬកណ្តាសនៅក្នុងកែងដៃដើម្បីរក្សាដៃឲ្យស្អាតតាមតែអាចធ្វើទៅបាន។ ចូរលាងសម្អាតដៃដោយប្រុងប្រយ័ត្នក្រោយកណ្តាស ឬក្អករួច។
លាងសម្អាត និងកំចាត់មេរោគនៅលើផ្ទៃដែលអាចប៉ះបាន
ចូរប្រើប្រាស់ថ្នាំសម្លាប់មេរោគមានជាតិអាលកុលដើម្បីលាងសម្អាតផ្ទៃដែលរឹងៗក្នុងផ្ទៃដូចជា គន្លឹះទ្វា គ្រឿងសង្ហារឹម និងរបស់ក្មេងលេង។ ជាមួយគ្នានេះដែរ ចូរលាងសម្អាតទូរស័ព្ទ កុំព្យូទ័រ និងរបស់គ្រប់យ៉ាងដេលអ្នកប្រើប្រាស់ជាទៀងទាត់ឲ្យបានច្រើនដងក្នុងមួយថ្ងៃ។
ចូរនៅឲ្យឆ្ងាយពីគ្នា
បើសិនជាអ្នកកំពុងតែផ្ទុកវីរុសកូរ៉ូណាថ្មី វាក៏ត្រូវបានគេរកឃើញវីរុសនេះច្រើនខ្លាំងក្នុងកំហាក់។ រឿងនេះអាចកើតឡើងបានបើសិនជាអ្នកមិនទាន់មានរោគសញ្ញាអ្វីទាំងអស់។ ការនៅឆ្ងាយពីគ្នាមានន័យថា អ្នកត្រូវនៅផ្ទះ និងធ្វើការពីផ្ទះតាមតែអាចធ្វើទៅបាន។ បើសិនជាអ្នកត្រូវតែចេញក្រៅ ចូរនៅឲ្យឆ្ងាយពីគ្នាប្រវែងយ៉ាងហោចណាស់ពីរម៉ែត្រពីគ្នា។
កុំប្រមូលផ្តុំគ្នា
ការដែលនៅប្រមូលផ្តុំគ្នានឹងធ្វើឲ្យអ្នកទំនងជាងាយមានទំនាក់ទំនងស្និទ្ធជាមួយគ្នា។ ការដែលមិននៅប្រមូលផ្តុំគ្នានេះដែរ អាចជួយអ្នកចៀសផុតពីការចម្លងវីរុសពីអ្នកផ្ទុកជំងឺបាន។ រឿងនេះគួរតែជានិច្ចទោះបីជាអ្នកមានសាសនាដែលត្រូវការប្រមូលផ្តុំគ្នាក៏ដោយ។
ចៀសវាងការញ៉ាំ ឬផឹកស៊ីនៅទីសាធារណៈ
សម្រាប់ពេលឥឡូវនេះ វាមិនមែនជាពេលវេលាដែលត្រូវទៅញ៉ាំអាហារក្រៅផ្ទះឡើយ។ មានន័យថាអ្នកត្រូវចៀសវាងការទៅញ៉ាំអាហារក្នុងភោជនីយដ្ឋាន ហាងកាហ្វេ បា និងការញ៉ាំអាហារផ្សេងៗ។ វីរុសនេះអាចចម្លងតាមរយៈអាហារ សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ចាន និងពែងដែរ។ វាក៏ប្រហែលជាចម្លងតាមខ្យល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន។ អ្នកនៅតែអាចចម្លងវីរុសក្នុងខ្លួនទៅអ្នកដទៃទៀតបានតាមរយៈអាហារ។ ចូរជ្រើសរើសអាហារដែលចម្អិនឆ្អិន និងអាចកម្តៅឡើងវិញបាន។ ភាពក្តៅខ្លាំងយ៉ាងហោចណាស់ ៥៦អង្សារ អាចសម្លាប់វីរុសកូរ៉ូណាបាន។ មានន័យថា វាគឺជារឿងល្អបំផុតដែលត្រូវចៀសវាងអាហារត្រជាក់ៗពីភោជនីយដ្ឋាន និងអាហារទាំងឡាយក្នុងហាងបូហ្វេ និងបា។
ចូរលាងសម្អាតអាហារដែលទិញរួច
ចូរដាក់ត្រាមផ្លែឈើ និងបន្លែនៅក្នុងទឹកខ្មេះផ្លែប៉ោមពណ៌ស។ ចូរឲ្យវាស្ងួតសិនចាំដាក់វាចូលទៅក្នុងទូរទឹកកក។ អ្នកក៏អាចប្រើប្រាស់សាប៊ូលាងសម្អាតបន្លែមានជាតិប្រឆាំងនឹងបាក់តេរីដើម្បីសម្អាតបន្លែបានដែរ។ ចូរលាងសម្អាតដៃមុនពេល និងក្រោយពេលប៉ះពាល់បន្លែស្រស់រួច។
ចូរដាក់ខ្លួនឯងឲ្យនៅឆ្ងាយពីគេបើសិនជាដឹងថាខ្លួនឯងឈឺហើយ
ចូរទាក់ទងទៅគ្រូពេទ្យបើសិនជាអ្នកមានអាការៈណាមួយ។ ចូរនៅផ្ទះរហូតដល់ធូរស្រាលឡើងវិញ។ ចូរចៀសវាងការអង្គុយ គេង ឬញ៉ាំអាហារជាមួយអ្នកដែលអ្នកស្រឡាញ់ទោះបីជារស់នៅជាមួយគ្នាក្នុងផ្ទះតែមួយក៏ដោយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរពាក់ម៉ាស និងលាងសម្អាតដៃឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ បើសិនជាអ្នកត្រូវការសង្គ្រោះសុខភាពបន្ទាន់ ចូរពាក់ម៉ាស និងឲ្យគេដឹងថាអ្នកអាចមានជំងឺកូវីដ១៩ឬអត់៕