អាការៈពុលអាហារកម្រិតស្រាលមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទើបឆាប់ធូរស្បើយ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិព្យាបាលអាការៈពុលអាហារ ៖

១. ទឹកខ្មេះផ្លែប៉ោម 

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមចំនួន ១ ឬ ២ ស្លាបព្រាបាយក្នុងទឹកធម្មតា ២ ពែងនិងលាយទឹកក្រូចឆ្មារស្រស់បន្តិច។ កូរឱ្យសព្វ សឹមទទួលរាល់ពី ៤ ទៅ ៦ ម៉ោងម្ដងរហូតដល់អាការៈធូរស្បើយ។

២. ខ្ញី

ចូរទទួលទានតែខ្ញីមួយពែងក្រោយពេលអាហារដើម្បីសម្រួលការរំលាយអាហារនិងបំបាត់អាការៈពុលអាហារឆាប់រហ័ស។ អ្នកក៏អាចលាយទឹកខ្ញីស្រស់ប៉ុន្មានដំណក់ក្នុងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេនិងទទួលទានឱ្យពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃរហូតដល់អាការៈធូរស្បើយ។

៣. ក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករសបន្តិចក្នុងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេនិងទទួលទានឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗរួចទទួលទានពេញមួយថ្ងៃផងដែរដើម្បីបំបាត់អាការៈពុលអាហារឆាប់រហ័ស។

៤. តែផ្កា Chamomile 

ភេសជ្ជៈនេះល្អណាស់សម្រាប់សម្រួលប្រព័ន្ធរំលាយអាហារ បំបាត់អាការៈចុករមួលក្នុងពោះ និងក្អួត។ អ្នកអាចទទួលទានតែផ្កា Chamomile មុនពេលចូលគេង។

៥. ទឹក 

រាគជាអាការៈទូទៅបំផុតមួយកើតឡើងកំឡុងពេលពុលអាហារ។ ខណៈពេលនេះរាងកាយបាត់បង់ជាតិទឹកច្រើន ហើយនឹងជួបប្រទះបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយជាក់ជាមិនខាន។ ដូច្នេះការទទួលទានទឹក​បានច្រើនគ្រប់គ្រាន់ជួយរាងកាយឲ្យជៀសផុតពីបញ្ហាខ្សោះជាតិទឹក។ វាក៏ជួយកម្ចាត់ជាតិពុល និងបាក់តេរីមិនល្អ ហើយជួយឲ្យអ្នកធូរស្បើយពីអាការៈពុលបានលឿនផងដែរ៕