ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលអ្នកគួរតែចៀសពីការរួមភេទ។ តើមានពេលណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកទាំងពីរមានម្ខាងណាមានអារម្មណ៍ថានឿយហត់ខ្លាំង អ្នកមិនគួររួមភេទឡើយ ព្រោះប្រសិនជាអ្នកបង្ខំចិត្តរួមភេទ នឹងធ្វើឲ្យសុខភាពអ្នកបាក់ជាខ្លាំង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។
- ក្នុងពេលដែលប្រពន្ធមករដូវ និងទើបតែពរពោះក្នុងប៉ុន្មានខែដំបូង អ្នកមិនគួររួមភេទឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បូន ថែមទាំងអាចធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់បាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងដំណាក់កាលទាំង២នេះ ទើបមិនធ្វើឲ្យសុខភាពអ្នកប្រឈមមុខនឹងគ្រោះថ្នាក់។
- ក្នុងពេលដែលអ្នកមានជំងឺ អ្នកមិនគួររួមភេទឡើយ ព្រោះបើមិនប្រយ័ត្ន អាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរបាន។ ដូចនេះ អ្នកគួរតែចាំដល់ពេលព្យាបាលឲ្យជារួច ទើបអាចបន្តរួមភេទជាមួយគ្នាបាន។
- ក្រោយពេលដែលអ្នកងូតទឹកហើយភ្លាម អ្នកមិនគួររួមភេទភ្លាមនោះទេ ព្រោះសរសៃឈាមអ្នកមិនទាន់ដំណើរការបានល្អ ដោយអាចធ្វើឲ្យប៉ះពាល់ខ្លាំងប្រសិនជាអ្នករួមភេទភ្លាម។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីពេលទាំងនេះ ដោយមិនគួររួមភេទឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)