តើអ្នកមានជំងឺទឹកនោមផ្អែម ឬកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះមែនទេ? ជាញឹកញយភាពមិនប្រក្រតីនៃកម្រិតជាតិស្ករក្នុងឈាមបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! វាមិនមែនជាអ្វីដែលមិនអាចទប់ស្កាត់ ឬគ្រប់គ្រងបានឡើយ។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរទទួលទានដើម្បីគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម ៖
១. ត្រីសម្បូរខ្លាញ់
ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន ត្រី Halibut និងត្រី mackerel សុទ្ធតែជាប្រភេទនៃត្រីដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ព្រមទាំងប្រូតេអ៊ីនជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ។ លើសពីនេះទៅទៀតអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ល្អសម្រាប់សុខភាពសន្លាក់ឆ្អឹង បេះដូង និងខួរក្បាលផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរទទួលទានត្រីសម្បូរខ្លាញ់ឳ្យបាន ២ ដងក្នុងមួយសប្តាហ៍។
២. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលសំខាន់បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ។ ជាតិសសៃជួយពន្យឺតបរិមាណនៃជាតិស្ករដែលត្រូវបញ្ចេញទៅក្នុងឈាមដែលរក្សាកម្រិតនៃជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។ ដូច្នេះកុំភ្លេចរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ។
៣. ខ្ទឹមសនិងខ្ទឹមបារាំង
ខ្ទឹមទាំងពីរនេះមានផ្ទុកសារធាតុដែលមានប្រសិទ្ធិភាពខ្ពស់ជួយបញ្ចុះជាតិស្ករក្នុងឈាម និងទប់ស្កាត់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី ២។ ដូច្នេះហើយទើបការទទួលទានខ្ទឹមស និងខ្ទឹមបារាំងឱ្យបានញឹកញាប់ ឬរួមបញ្ចូលវាក្នុងអាហារជាគំនិតប្រសើរបំផុត។
៤. គ្រាប់ធញ្ញជាតិ
អ្នកក៏គួរទទួលទានគ្រាប់ធញ្ញជាតិជាអាហារសម្រន់រាល់ថ្ងៃផងដែរដើម្បីគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។ នេះក៏ព្រោះតែគ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងជាតិសសៃ។ ទោះជាយ៉ាងណាមិនត្រូវទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
៥. សូកូឡាខ្មៅ
មានផ្ទុកសារធាតុ catechins ដែលអាចគ្រប់គ្រងការផលិតជាតិស្កររបស់រាងកាយ។ ទោះជាយ៉ាងណាការទទួលទានសូកូឡាខ្មៅ គឺពិតជាល្អជាងសូកូឡាលាយទឹកដោះគោ។ សូកូឡាជួយបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីនដែលធ្វើឱ្យរាងកាយអាចផ្លាស់ទីជាតិស្ករទាំងអស់ចេញពីកោសិកាឈាម ដូច្នេះអ្នកនឹងមានថាមពលកាន់តែប្រសើរពេញមួយថ្ងៃ។ ប៉ុន្តែត្រូវប្រាកដថាសូកូឡាខ្មៅដែលអ្នកជ្រើសរើសមានផ្ទុកជាតិកាកាវ ៧០ ភាគរយនិងមិនត្រូវទទួលទានច្រើនពេកឡើយ៕