មានរោគសញ្ញាតូចៗជាច្រើនដែលអ្នកមិនគួរធ្វេសប្រហែសទេ ព្រោះវាអាចជាមុខសញ្ញាដែលបញ្ជាក់ថាអ្នកប្រហែលជាអាចកើតមហារីក ដូចនេះអ្នកគួរតែប្រុងប្រយ័ត្ន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការពិបាកលេបអាហារនៅពេលដែលបរិភោគចូល ជាពិសេសអាហារដែលរឹង នោះអ្នកគួរតែប្រយ័ត្នពីមហារីកពោះវៀន។
- ការមិនរំលាយអាហារក្រោយពេលដែលបរិភោគរួច ហើយតែងតែក្អួត នោះអ្នកប្រហែលជាកើតមហារីកក្រពះហើយ ដូចនេះគួរតែប្រញាប់ទៅពិនិត្យ។
- នៅពេលដែលស្បែកអ្នកប្រែពណ៌ខុសប្រក្រតី អ្នកគួរតែទៅពិនិត្យជាបន្ទាន់ ព្រោះអ្នកប្រហែលជាកើតជំងឺផ្សេងៗ។
- បើក្នុងខ្លួនអ្នកមានកន្លែងណាឈឺចុកចាប់ខុសប្រក្រតី អ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យជាបន្ទាន់ កុំទុកយូរឱ្យសោះ ព្រោះបើទុកយូរ ជំងឺអ្នកនឹងកាន់តែធ្ងន់ជាមិនខានឡើយ។
- ប្រសិនបើអ្នកក្តៅខ្លួនដោយមិនមែនមកពីផ្តាសាយ អ្នកគួរតែទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះប្រហែលជាកោសិការមហារីកចាប់ផ្តើមរីករាលដាល។
- បើអ្នកមានអារម្មណ៍តែងតែនឿយហត់ អ្នកប្រហែលជាមានជំងឺមហារីកឈាម ឬក្រពះ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855