ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារខ្លួនអ្នកឲ្យចៀសពីវីរុសថ្មី។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែចៀសពីចេញចូលកន្លែងដែលមានមនុស្សច្រើន ហើយត្រូវតែលាងដៃឲ្យបានញឹកញាប់ ដោយលាងដៃមុនញ៉ាំបាយ ក្រោយញ៉ាំបាយ ក្រោយប៉ះពាល់លុយរួច មុនចម្អិនម្ហូប មុនពរកូន ក្រោយត្រឡប់មកពីខាងក្រៅ ក្រោយប៉ះពាល់ដៃអ្នកដទៃរួច ព្រមទាំងក្នុងស្ថានភាពជាច្រើនទៀត អ្នកត្រូវតែលាងសម្អាតដៃអ្នកជានិច្ច ដើម្បីកុំឲ្យមេរោគអាចរស់នៅលើដៃអ្នក ហើយចម្លងចូលក្នុងរាងកាយអ្នកឲ្យសោះ។
  2. នៅពេលដែលអ្នកនៅក្នុងកន្លែងតូចដែលគ្មានខ្យល់អាកាសចេញចូល អ្នកត្រូវតែពាក់ម៉ាស់ មិនអាចដោះចេញបានឡើយ ព្រោះងាយឆ្លងវីរុសថ្មីខ្លាំងណាស់។ វីរុសថ្មីនេះប្រៀបដូចជាផ្សែងបារី បើអ្នកជក់បារីក្នុងកន្លែងដែលគ្មានខ្យល់អាកាសចេញចូល ផ្សែងបារីនោះនឹងស្ថិតក្នុងនោះយូរ ដោយមិនងាយហើរចេញឡើយ។ ប៉ុន្តែបើអ្នកជក់បារីនៅកន្លែងដែលមានខ្យល់អាកាសល្អ នោះផ្សែងបារីនោះនឹងហើតបាត់យ៉ាងលឿន ដោយមិនអាចហិតដឹងក្លិនបារីឡើយ។ ដូចនេះ ម៉ាស់របស់អ្នកត្រូវតែពាក់ឲ្យជាប់ប្រសិនជាអ្នកស្ថិតក្នុងកន្លែងដែលគ្មានខ្យល់អាកាស ដូចជាក្នុងជណ្តើរយន្តប្រអប់ជាដើម។ នៅពេលដែលអ្នកនៅក្នុងជណ្តើរប្រអប់ អ្នកមិនគួរមិនឃើញមានមនុស្ស ហើយដោះម៉ាស់ចេញឡើយ ព្រោះអ្នកមិនដឹងថាអ្នកដែលជិះមុនអ្នកមានកណ្តាស់ ឬក្អកទេ។ បើគេមានកណ្តាស់ ឬក្អក វីរុសនោះនឹងនៅក្នុងជណ្តើរយន្តប្រអប់នោះ ដោយធ្វើឲ្យអាចចូលក្នុងរាងកាយអ្នកបានពេលដែលអ្នកដោះម៉ាស់ចេញ។
  3. អ្នកត្រូវតែបើកបង្អួចផ្ទះរបស់អ្នកឲ្យមានខ្យល់អាកាសចេញចូល ដោយមិនគួរប្រើតែម៉ាស៊ីនត្រជាក់ឡើយ។ នៅពេលដែលអ្នកប្រើម៉ាស៊ីនត្រជាក់ច្រើន នឹងធ្វើឲ្យវីរុសងាយរស់នៅក្នុងផ្ទះអ្នកណាស់ ព្រោះវីរុសមួយនេះចូលចិត្តនៅក្នុងកន្លែងដែលត្រជាក់។ ដូចនេះ អ្នកគួរតែបើកឲ្យមានខ្យល់អាកាសចេញចូលក្នុងផ្ទះ ទើបមិនមានវីរុសអ្វីអាចចូលមកចម្លងអ្នកបាន។ កន្លែងដែលមានខ្យល់អាកាសកាន់តែល្អ កន្លែងនោះនឹងមិនសូវមានការឆ្លងមេរោគនេះឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង