ការសិក្សាមួយបានរកឃើញថា បញ្ហាក្រពះពោះវៀនដូចជា រាករូស ក្អួត និងមិនឃ្លានអាហារ អាចជាអាការៈមួយនៃការបង្ករោគដោយវីរុសកូវីដ១៩។ វាគឺជាការសិក្សាមួយទៅលើអ្នកជំងឺ ២០៤នាក់ក្នុងទីក្រុងវ៉ូហានសម្រាប់ការផ្ទុះរបស់វីរុសកូវីដ១៩ ហើយក្នុងនោះបានរកឃើញអ្នកជំងឺ ៩៩នាក់ (៤៨.៥ភាគរយ) ចូលមន្ទីរពេទ្យដោយសារតែបញ្ហាក្រពះពោះវៀនតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ភាគច្រើនពួកគេមិនមានជំងឺក្រពះពោះវៀនឡើយ។ ចំណែកឯការមិនឃ្លានអាហារវិញ (៨៣ភាគរយ) និងរាករូស (២៩ភាគរយ) គឺជាអាការៈសំខាន់នៃអ្នកជំងឺមានបញ្ហាក្រពះពោះវៀន។
អ្នកស្រាវជ្រាវបានសរសេរក្នុងការស្រាវជ្រាវរបស់ពួកគេថា “យើងបានរកឃើញអាការៈក្រពះពោះវៀនដែលកើតមានជាញឹកញាប់លើអ្នកជំងឺកូវីដ១៩។ បើយើងប្រៀបធៀបនឹងអ្នកជំងឺដែលគ្មានអាការៈក្រពះពោះវៀនទេ អ្នកដែលមានអាការៈនេះគឺមានរយៈពេលយូរជាង ហើយក៏មានការវិវត្តមិនល្អជាងផងដែរ។
វេជ្ជបណ្ឌិត Brennan Spiegel សាស្រ្តាចារ្យខាងផ្នែកសុខភាពវេជ្ជសាស្រ្ត និងសាធារណៈនៅឯ UCLA និងអ្នកកែរសម្រួលសារព័ត៌មានការសិក្សាដែលបានចុះផ្សាយរួចនោះ និយាយថា “ក្នុងការសិក្សានេះ អ្នកជំងឺកូវីដ១៩ ដែលមានអាការៈក្រពះពោះវៀនគឺមានលទ្ធផលកាន់តែធ្ងន់ធ្ងរ និងប្រឈមកាន់តែខ្ពស់នឹងការស្លាប់ជាងអ្នកដែលមិនមាន ដែលរឿងនេះអាចបញ្ជាក់កាន់តែច្បាស់ថា អាការៈសំខាន់ដូចជា រាករូស គឺសង្ស័យថាជាអាការៈដំបូងនៃវីរុសកូវីដ១៩ មុនពេលចេញអាការៈផ្លូវដង្ហើម”។
ចំពោះមូលហេតុដែលវីរុសនេះបង្ករោគលើផ្លូវក្រពះពោះវៀននោះគឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគេជឿថា វាអាចមានលក្ខណៈស្រដៀងគ្នានឹងវីរុសបង្កជំងឺសារដែរ។ វីរុសនេះនឹងទៅតោងកន្លែងទទួលលើកោសិកាមនុស្សឈ្មោះថា ACE និងធ្វើឲ្យថ្លើមបង្កើតកោសិកាកាន់តែច្រើន។ រឿងនេះអាចនាំឲ្យថ្លើមមានរបួសបាន។ ចំណែកឯវីរុសកូវីដ១៩វិញ ត្រូវបានគេគិតថាធ្វើឲ្យមានការខូចខាតដោយផ្ទាល់ ឬប្រយោលដល់ប្រព័ន្ធរំលាយអាហារ តាមរយៈការឆ្លើយតបនឹងការរលាកដែលធ្វើឲ្យខូចដល់ប្រព័ន្ធរំលាយអាហារ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដោយសារតែវាគឺជាការសិក្សាទ្រង់ទ្រាយតូច ដូច្នេះអ្នកស្រាវជ្រាវបានណែនាំឲ្យមានការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀតដើម្បីស្វែងយល់ពីរបៀបដែលវីរុសកូវីដ១៩នេះប៉ះពាល់ដល់រាងកាយមនុស្ស និងចាំបាច់សិក្សាក្នុងទ្រុងទ្រាយធំផង៕