វីរុសកូវីដ១៩ ត្រូវបានគេដឹងថា ជាវីរុសដ៏កាចសាហាវមួយប្រភេទហើយក៏គួរឲ្យខ្លាចណាស់ដែរ។ ភាពភ័យខ្លាចមួយនេះអាចនាំឲ្យយើងតែងតែស្វែងរកដំណោះស្រាយដោយខ្លួនឯងរហូត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែល ខ្ញុំចូលចិត្តនូវអ្វីដែលមនុស្សយើងទទួលខុសត្រូវចំពោះសុខភាពរៀងៗខ្លួន តែខ្ញុំក៏ចង់ឲ្យច្បាស់ដែរថា ការសម្រេចចិត្តទាំងអស់នោះគឺផ្អែកទៅលើអ្វីដែលត្រូវបានគេចាត់ទុកថាពិតប្រាកដដែរ ឬយ៉ាងហោចណាស់ក៏មានការគាំទ្របែបវិទ្យាសាស្រ្តខ្លះ។
ការពិភាក្សាអំពីប្រយោជន៍ចំពោះសុខភាពនៃខ្ទឹមស ត្រូវបានគេជជែកគ្នាច្រើនឆ្នាំណាស់មកហើយ។ វាក៏មានអំណះអំណាងបែបវេជ្ជសាស្រ្តគាំទ្រដល់ការប្រើប្រាស់របស់វាដែរដូចជា ជំងឺបេះដូង ទឹកនោមផ្អែម និងលើសសម្ពាធឈាម។ ដូច្នេះនៅពេលខ្ញុំទទួលបានសំណួរមួយទៀតថា តើការញ៉ាំទឹកខ្ទឹមសអាចជួយបង្ការការបង្ករោគដោយវីរុសកូវីដ១៩ ឬអត់? វាពិតជារឿងមួយចំលែកណាស់។ តើអ្នកនឹងមានអារម្មណ៍បែបណាទៅចំពោះការញ៉ាំទឹកខ្ទឹមសបែបនេះ?
អ្នកខ្លះបានបំពុលក្នុងបណ្តាញសង្គម ដោយនិយាយថា វាអាចជួយសម្លាប់វីរុសកូវីដ១៩បាន។ ខ្ញុំមិនភ្ញាក់ផ្អើលឡើយដែលឃើញរឿងនេះផូសចេញក្នុង NewFeed របស់ខ្ញុំ ត្រង់ថា ខ្ទឹមសអាចមានសមត្ថភាពប្រឆាំងនឹងមេរោគរយៈពេលច្រើនឆ្នាំមកហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែការសិក្សាមួយបានបង្ហាញថា ខ្ទឹមសមានឥទ្ធិពលទប់ស្កាត់វីរុសកូរ៉ូណាមែន ប៉ុន្តែមិនមែនកូរ៉ូណាប្រភេទកូវីដ១៩នេះឡើយ។ ដូច្នេះវាពិតជាមិនមានអំណះអំណាងណាមួយបញ្ជាក់ថា វាមានឥទ្ធិពលទៅលើការបង្ករោគដោយវីរុសកូវីដ១៩ក្នុងជីវិតពិតឡើយ។ ប៉ុន្តែអ្នកនៅតែអាចញ៉ាំខ្ទឹមសបានដដែរ ប៉ុន្តែមិនមែនដើម្បីបង្ការកូវីដ១៩ឡើយ៕