Join with Health.com.kh on Telegram

ទោះបីជាវីរុសកូវីដ១៩នោតែបន្តរាលដាលពេញពិភពលោកក៏ដោយ ក៏អ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់បានបង្ហើបនូវលទ្ធផលនៃការព្យាបាលដ៏មានសក្តានុភាពយ៉ាងជោគជ័យមួយ នោះគឺថ្នាំ Chloroquine ដែលជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ តែអាចប្រើលើអ្នកជំងឺកូវីដ១៩ ដើម្បីបញ្ឈប់វីរុសនេះកុំឲ្យចម្លងទៅអ្នកដទៃបានមកត្រឹមរយៈពេល ៦ថ្ងៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នេះបើយោងទោតាមសេចក្តីរាយការណ៍សិក្សាពី សាស្រ្តាចារ្យ Didier Raoult អ្នកឯកទេសខាងជំងឺឆ្លង និងជាប្រធានផ្នែកនៃ IHU Medierranee Infection ក្នុង Marselle ដែលបានប្រាប់សារព័ត៌មានប្រទេសបារាំង។ 

សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ដំបូងគេដែលបានស្ម័គ្រចិត្តធ្វើការសិក្សាស្រាវជ្រាវ និងព្យាបាលដោយថ្នាំ Chloroquine បានឃើញនូវល្បឿនយ៉ាងមានប្រសិទ្ធភាព និងលឿនចំពោះដំណើការណ៍ជាសះស្បើយរបស់គេ។ អ្នកជំងឺក៏ធ្លាប់មានការថយចុះនូវភាពខ្លាំងនៃការឆ្លងក្នុងខ្លួនផងដែរ។ 

សាស្រ្តាចារ្យខាងលើបានបន្ថែមថា “យើងបានបញ្ចូលមនុស្សគ្រប់គ្នាដែលយល់ព្រមធ្វើការព្យាបាល ហើយស្ទើរតែគ្រប់គ្នាតែម្តង។ យ៉ាងណាមិញទីក្រុងពីរកន្លែងគឺ Nice និង Avignon បានផ្តល់អ្នកជំងឺដែលមានផ្ទុកវីរុសនេះមកធ្វើការព្យាបាល ដែលពួកគេមិនទាន់ទទួលនូវការព្យាបាលនៅឡើយទេ”។ 

ថ្នាំ Chloroquine ត្រូវបានប្រើប្រាស់ជាប្រភេទ Plaquenil ដល់អ្នកជំងឺចំនួន ២៤នាក់។ ក្នុងការសិក្សា អ្នកជំងឺតម្រូវឲ្យប្រើថ្នាំនេះ ៦០០ម៉ៃក្រូក្រាមរយៈពេល១០ថ្ងៃ ដោយមានការតាមដានយ៉ាងដិតដល់ថា វាអាចមានផលរំខានធ្ងន់ធ្ងរឬអត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អ្នកជំងឺដែលមិនបានទទួលនូវការប្រើថ្នាំ Plaquenil នៅតែអាចចម្លងទៅអ្នកដទៃនៅរយៈពេល៦ថ្ងៃក្រោយ ខណៈពេលដែលអ្នកប្រើថ្នាំនេះវិញ លទ្ធភាពនៃការចម្លងទៅអ្នកដទៃមានតែ ២៥ភាគរយប៉ុណ្ណោះនៅរយៈពេល ៦ថ្ងៃក្រោយ៕