យោងទៅតាម Healthline បានឲ្យដឹងថា ការរស់នៅដែលមានភាពសប្បាយរីករាយច្រើនត្រូវបានគេដឹងថាជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ពង្រឹងដល់សុខភាពបេះដូង បំបាត់ស្រ្តេស និងបន្ថយអារម្មណ៍ឈឺចាប់នៅរាងកាយ។ យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថា មនុស្ស ៦៥នាក់ក្នុងចំណោម ១០០នាក់ នឹងជ្រើសរើសយកការមានសុភមង្គលជាងសុខភាព ប៉ុន្តែសម្រាប់ការអនុវត្ត រឿងពីរនេះមិនអាចចែកដាក់ពីគ្នាឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការដែលមិនមានសុភមង្គល ឬអារម្មណ៍ដូចជាស្រ្តេស ថប់អារម្មណ៍ និងបាក់ទឹកចិត្តមានជាប់ទាក់ទងគ្នាដូចគ្នា ហើយក៏ត្រូវបានគេដឹងថាផ្តល់លទ្ធផលអវិជ្ជមានចំពោះសុខភាពផ្លូវកាយ និងចិត្តទៀត។ ខណៈពេលដែលការថប់អារម្មណ៍ និងការបាក់ទឹកចិត្តគឺជាបញ្ហាផ្លូវចិត្តគួរឲ្យបារម្ភ ស្រ្តេសអាចជាកត្តាមួយប្រឈមនឹងជំងឺផ្លូវកាយ និងចិត្តបាន។
តើអ្វីទៅជាមធ្យោបាយក្នុងការបង្កើនភាពមានសុភមង្គលទៅ?
ការមានសុភមង្គលគឺជាអារម្មណ៍មួយដែលអាចទទួលបានតែពេលអនុវត្តវាប៉ុណ្ណោះ។ មធ្យោបាយខ្លះដែលអាចបង្កើនការមានសុភមង្គលបាននោះមានដូចជា៖
- ញ៉ាំអាហារផ្តល់សុខភាព អាហារសម្បូរជីវជាតិ៖ នៅពេលរាងកាយទទួលបានជីវជាតិគ្រប់គ្រាន់ អ្នកទំនងជាមានអារម្មណ៍ថាខ្លួនឯងគ្រប់គ្រាន់ និងសប្បាយចិត្តជាមិនខាន។
- ហាត់ប្រាណទៀងទាត់៖ ការហាត់ប្រាណត្រូវបានគេដឹងថាជួយដល់ការផលិតរបស់អ័រម៉ូនមានសុភមង្គលដល់រាងកាយ
- អារម្មណ៍ស្រស់ថ្លា៖ ការបង្កើនអារម្មណ៍ស្រស់ថ្លាតាមរយៈការសំរាកពីការងារខ្លះ ធ្វើទៅតាមអ្វីដែលខ្លួនចូលចិត្ត ចំណាយពេលវេលាខ្លះជាមួយធម្មជាតិ ចំណាយពេលវេលាល្អៗជាមួយគ្រួសារ និងការអនុវត្តការតាំងសមាធិ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សម្រាកពីការលេងបណ្តាញសង្គមខ្លះ៖ ប្រភពមួយនៃរឿងដែលមិនផ្តល់សុភមង្គលសម្រាប់រឿងប្រចាំថ្ងៃនេះគឺជាអារម្មណ៍ចូលចិត្តប្រៀបធៀបជីវិតរបស់ខ្លួនជាមួយអ្នកដទៃ ដែលអ្នកតែងតែធ្វើដោយមិនដឹងខ្លួននៅពេលលេងបណ្តាញសង្គមតែម្តង។ ដូច្នេះ ចូរសម្រាកដៃពីរឿងនេះ តែមកព្យាយាមងាក់មករកជីវិតពិតវិញ៕