វីរុសកូវីដ១៩សព្វថ្ងៃនេះត្រូវបានក្រសួងសុខាភិបាលបានប្រកាសថា កើនចំនួនអ្នកឆ្លងទូទាំងប្រទេសជិត ៥០នាក់ហើយ ដែលជាហេតុនាំឲ្យប្រជាជនទាំងអស់មានភាពភ័យខ្លាច និងថប់អារម្មណ៍យ៉ាងខ្លាំងចំពោះវីរុសបង្កជំងឺផ្លូវដង្ហើមមួយនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលអ្នកវិទ្យាសាស្រ្តជាច្រើនកំពុងតែធ្វើការយ៉ាងស្វិតស្វាញចំពោះការបង្កើតការព្យាបាលដ៏មានប្រសិទ្ធភាព តែអ្នកជំនាញខាងសុខភាពនិយាយថា មនុស្សយើងនៅតែអាចត្រៀមខ្លួន និងការពារខ្លួនពីការបង្ករោគបាន។
វីរុសកូវីដ១៩ អាចបង្កជាអាការៈជាច្រើនចាប់ពីតិចតួចរហូតដល់ធ្ងន់ធ្ងរ រួមមានដូចជា ការក្អក ក្តៅខ្លួន និងពិបាកដកដង្ហើម។ ចាប់តាំងពីអាការៈរបស់វាមានលក្ខណៈស្រដៀងគ្នានឹងជំងឺរលាកសួត ជំងឺផ្តាសាយធំ និងផ្តាសាយធម្មតា មានតែការធ្វើតេស្តកំណត់រោគវិនិច្ឆ័យទេ ទើបអាចបញ្ជាក់ថាមនុស្សម្នាក់មានផ្ទុកវីរុសកូវីដ១៩ឬអត់។ ដូច្នេះបើពិបាកដឹងបែបនេះ តើយើងគួរតែពាក់ម៉ាសរហូតដែរទេ?
ថ្មីៗនេះ CDC បានណែនាំដល់មនុស្សសុខាភិបាលឲ្យពាក់ម៉ាស និងគ្រប់គ្នា ជាពិសេសពេលមើលថែទាំអ្នកជំងឺតែម្តង។ ម៉ាសពេទ្យមានលក្ខណៈល្អជាងម៉ាសទាំងឡាយណាដែលរលង់ និងមិនក្រាសពេក ក្នុងការការពារការបង្ករោគ។
ខណៈពពេលដែលម៉ាសពាក់មុខអាចមានប្រយោជន៍ក្នុងកម្រិតមធ្យមទេនោះ តែរាល់ការការពារទាំងឡាយដែលវាអាចផ្តល់ឲ្យចំពោះមនុស្សយើងនោះទំនងជាលក្ខណៈផ្លូវចិត្តច្រើនជាងមានការបង្ហាញបែបវិទ្យាសាស្រ្ត។ ជាក់ស្តែក ម៉ាសប្រភេទ N95 ដែលមន្ទីរពេទ្យប្រើប្រាស់ គឺមានតម្លៃថ្លៃ ហើយក៏មានតម្លៃថ្លៃ ហើយក៏មិនស្រួលពាក់ដែរ មានន័យថា វាមិនត្រូវបានគេចាត់ទុកថាជាជម្រើសដែលគេអាចអនុវត្តបានល្អជារៀងរាល់ថ្ងៃឡើយ។ សម្រាប់មន្ត្រីសុខាភិបាលវិញបានកត់សម្គាល់ ឃើញថា ម៉ាសគួរតែទុកត្រៀមសម្រាប់អ្នកធ្វើការថែទាំអ្នកជំងឺហើយក៏មិនមែនប្រើជាលក្ខណៈសាធារណៈទូទៅដែរ។
យោងទៅតាមវេជ្ជបណ្ឌិត Michael Merson សាស្រ្តាចារ្យនៅឯ NYU’s School of Global Public Health និងជាសាស្រ្តាចារ្យនៅឯ Duke University បានឲ្យដឹងថា រឿងមួយទៀតដែលម៉ាសអាចផ្តល់ឲ្យបាននោះគឺអារម្មណ៍ចំពោះភាពមានសន្តិសុខដែលមិនត្រឹមត្រូវ ហើយវាក៏មិនមានប្រយោជន៍អ្វីដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ម៉ាសបិទមុខធ្វើការល្អនោះគឺការពារអ្នកដែលកំពុងតែក្អក និងកណ្តាស ពីការចម្លងដំណក់ដង្ហើមរបស់ខ្លួនដើម្បីបង្ករោគទៅអ្នកដទៃ ប៉ុន្តែអ្នកដែឡឈឺគួរតែអាចនៅផ្ទះដើម្បីបង្ការការចម្លងបែបនេះបាន៕