បញ្ហាស្ងួតក្នុងច្រមុះមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណា? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈស្ងួតក្នុងច្រមុះឆាប់រហ័ស ៖

១. ប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងអូលីវបន្តិចក្នុងរន្ធច្រមុះដោយប្រើម្រាមដៃស្អាត ឬសំឡីត្បារត្រចៀក។

២. ប្រេងល្ង

ក៏មិនខុសពីប្រេងអូលីវដែរ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងល្ងបន្តិចក្នុងរន្ធច្រមុះ។

៣. ឆ្ពុងទឹកក្ដៅ

ចំហាយទឹកក្ដៅនឹងធ្វើឱ្យក្នុងច្រមុះមានសំណើម។ នេះជាវិធីដ៏ងាយស្រួលបំផុតមួយដើម្បីបំបាត់អាការៈស្ងួតក្នុងច្រមុះ។

៤. ងូតទឹកក្ដៅឧណ្ហៗ

អ្នកក៏គួរសាកល្បងងូតទឹកក្ដៅឧណ្ហៗផងដែរនៅពេលជួបប្រទះអាការៈស្ងួតក្នុងច្រមុះ។ ចំហាយទឹកនឹងជួយផ្ដល់សំណើមដល់ក្នុងរន្ធច្រមុះ។

៥. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់

ការរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺចាំបាច់ណាស់ពិសេសប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអាការៈស្ងួតក្នុងច្រមុះ។ ដូច្នេះចូរព្យាយាមទទួលទានទឹកឱ្យបានច្រើន ហើយក៏កុំភ្លេចចៀសវាង ឬកម្រិតការទទួលទានគ្រឿងស្រវឹងនិងភេសជ្ជៈកាហ្វេអ៊ីនផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង