របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើអាការៈឈឺខ្នង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការទទួលទានអាហារផ្ដេសផ្ដាសអាចបណ្ដាលឱ្យអាការៈកាន់តែអាក្រក់ឡើង! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលអ្នកគួរចៀសវាងអំឡុងពេលកំពុងឈឺខ្នង ៖
១. អាហារនិងភេសជ្ជៈផ្អែម
ការទទួលទានអាហារនិងភេសជ្ជៈផ្អែមអាចបង្កការរលាកក្នុងរាងកាយដែលបណ្ដាលឱ្យអាការៈឈឺខ្នងកាន់តែធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀតអាហារនិងភេសជ្ជៈប្រភេទនេះមានផ្ទុកកាឡូរីខ្ពស់ដែលងាយនឹងធ្វើឱ្យកើនទម្ងន់បន្ថែមសម្ពាធសង្កត់លើឆ្អឹងខ្នង។
២. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
ប្រសិនបើឧស្សាហ៍ជួបប្រទះអាការៈឈឺខ្នង អ្នកក៏គួរចៀសវាង ឬកម្រិតការទទួលទានទឹកដោះគោ បឺរ ឈីស ការ៉េម និងផលិតផលធ្វើឡើងពីទឹកដោះគោដទៃទៀតផងដែរ។ នេះក៏ព្រោះតែអាហារប្រភេទនេះក៏អាចបង្កការរលាកគួរឱ្យកត់សម្គាល់។
៣. សាច់ក្រហម
ទោះបីសាច់ក្រហមជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីន ប៉ុន្តែអ្នកក៏គួរកម្រិតការទទួលទានផងដែរ។ នេះក៏ព្រោះតែសាច់ក្រហមអាចបង្កការរលាកដែលធ្វើឱ្យអាការៈឈឺខ្នងកាន់តែធ្ងន់ធ្ងរឡើង។
៤. ប្រេងបន្លែ
ប្រេងបន្លែភាគច្រើនមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៦ ខ្ពស់។ ទោះបីវាមិនបង្កផលប៉ះពាល់គួរឱ្យកត់សម្គាល់ចំពោះសុខភាពរាងកាយ ប៉ុន្តែនៅពេលកម្រិតអាស៊ីតខ្លាញ់អូមេហ្កា ៦ កើនឡើងខ្ពស់ជាងអាស៊ីតខ្លាញ់អូមេហ្កា ៣ វានឹងបង្កការរលាកក្នុងរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទាន ឬប្រើប្រាស់ប្រេងបន្លែ៕