ការកើតដំបៅនៅប្រអប់ជើងគឺជាដំបៅដែលច្រើនតែកើតមានជាញឹកញាប់នៅខាងក្រោមម្រាមមេជើង ឬបាតកែងជើងលើអ្នកជំងឺទឹកនោមផ្អែមជាពិសេសតែម្តង។ ដើម្បីថែរក្សាប្រអប់ជើងដែលមានដំបៅ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរទៅជួបគ្រូពេទ្យដើម្បីពិគ្រោះអំពីដំបៅទោះបីជាវាមិនបង្កការឈឺចាប់ក៏ដោយ ដើម្បីការពារការបង្ករោគ និងផលវិបាកធ្ងន់ធ្ងរ
- ចូរសម្រាក និងកុំប្រើប្រអប់ជើងច្រើនពេកបើសិនជាអ្នកមានដំបៅហើយ
- ចូរប្រើស្បែកជើងពិសេស ឬការរុំកំបោបើសិនជាមានការណែនាំពីគ្រូពេទ្យ
- ចូរតាមដានជាតិស្ករ និងថែរក្សាវាឲ្យស្ថិតក្នុងកម្រិតធម្មតា
- បន្តការថែទាំប្រអប់ជើងដោយយកចិត្តទុកដាក់ក្រោយពីដំបៅជាហើយ និង ពាក់ស្បែកជើងពិសេសដែលផ្តល់នូវការការពារល្អជាងមុន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855