មានអ្នកម្តាយមួយចំនួននៅពេលដែលកូនទើបនឹងចេះដើរតែងតែទិញស្បែកជើងដែលពេលដើរចេញពន្លឺ ឬសម្លេងជានិច្ច ដើម្បីទាក់ទាញឲ្យកូនដើរច្រើន ប៉ុន្តែតើអ្នកដឹងទេថាស្បែកជើងប្រភេទនេះគឺមិនគួរឲ្យកូនពាក់ឡើយ។ ហេតុអ្វីបានជាមិនអាចនោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ប៉ះពាល់ដល់ត្រចៀកកូន

នៅពេលដែលកូនពាក់ស្បែកជើងប្រភេទនេះដើរយូរ វានឹងអាចប៉ះពាល់ដល់ការស្តាប់របស់កូនយ៉ាងងាយ ដោយសារតែសម្លេងដែលចេញពីស្បែកជើងគឺលឺជាងសម្លេងរបស់អ្នកដែលនៅជុំវិញខ្លួន ហើយទោះជាអ្នកឃ្លាតចម្ងាយ២០ម៉ែត្រក៏អាចលឺដែរ ដូចនេះអ្នកមិនគួរឲ្យកូនពាក់ឡើយ ប្រសិនជាអ្នកចង់ឲ្យត្រចៀកគេលូតលាស់ល្អ។

ប៉ះពាល់ដល់ភ្នែក

នៅពេលដែលកូនពាក់ស្បែកជើងដែលមានចេញពន្លឺពេលដែលគេដើរ វានឹងអាចប៉ះពាល់ដល់ភ្នែកកូនបាន ដោយសារតែគេតែងតែសម្លឹងមើលពន្លឺដែលចេញពីស្បែកជើងនោះ យូរទៅវាអាចធ្វើឲ្យភ្នែកកូនលូតលាស់មិនបានល្អ ថែមទាំងអាចធ្វើឲ្យកូនមានអារម្មណ៍នឿយហត់ទៀតផង។

ប៉ះពាល់ដល់ខួរក្បាល

សម្លេង និងពន្លឺនៃស្បែកជើងគេតែងតែដាក់នៅក្រោមកែងជើងក្រោយ ជាហេតុដែលធ្វើឲ្យកូនអាចនឹងចាប់ផ្តើមដើរដោយប្រើជើងក្រោយមុន ដែលអាចប៉ះពាល់ដល់ដំណើររបស់គេ ថែមទាំងអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូនទៀតផង។

ប៉ះពាល់ឆ្អឹងខ្នង

នៅពេលដែលកូនប្រើស្បែកជើងប្រភេទនេះដើរ ឆ្អឹងខ្នងកូននឹងមិនអាចលូតលាស់បានល្អឡើយ ដោយសារតែគេតែងតែអោនចុះក្រោមមើលស្បែកជើងពេលដែលគេដើរម្តងៗ នោះវានឹងអាចធ្វើឲ្យឆ្អឹងខ្នងគេកោង។

គ្រោះថ្នាក់

នៅពេលដែលកូនប្រើស្បែកជើងប្រភេទនេះដើម្បីដើរ នោះគេនឹងគ្មានអារម្មណ៍មូល ដោយគិតតែមើលស្បែកជើង នោះវាងាយធ្វើឲ្យកូនមានគ្រោះថ្នាក់ខ្លំាងណាស់ ម្យ៉ាងទៀតកូននឹងមិនអាចសង្កេតមើលរបស់ដែលនៅជុំវិញគេឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង