មានមនុស្សមួយចំនួនចង់មានកូនគឺពិបាកខ្លាំងណាស់ ព្រោះធ្វើយ៉ាងណាក៏មិនអាចមានផ្ទៃពោះបានដែរ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំប្រាប់អ្នកពីល្បិចងាយៗមួយចំនួនក្នុងការធ្វើឲ្យអ្នកមានផ្ទៃពោះបាន ដោយអ្នកអាចសាកល្បងធ្វើតាមបាន។ តើមានវិធីណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ប្រសិនជាអ្នកចង់បានកូន អ្នកត្រូវតែបរិភោគអាហារផ្សេងៗឲ្យបានគ្រប់គ្រាន់ ជាពិសេសអាហារដែលមានសារធាតុចិញ្ចឹម និងវីតាមីនឲ្យបានច្រើន ហើយមិនត្រូវតមអាហារនោះទេ ម្យ៉ាងទៀតអ្នកក៏ត្រូវតែឆ្លៀតពេលដើម្បីហាត់ប្រាណដែរ ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ ដើម្បីឲ្យសុខភាពអ្នកកាន់តែរឹងមាំ ទើបអ្នកអាចមានផ្ទៃពោះបានសម្រេច។ ជាងនេះទៅទៀត អ្នកត្រូវតែចេះបន្ធួរអារម្មណ៍ ដោយមិនត្រូវតែងតែស្ថិតក្នុងសភាពតានតឹងនោះទេ ព្រោះសម្ពាធផ្សេងៗអាចធ្វើឲ្យប៉ះពាល់ដល់ការចង់មានផ្ទៃពោះរបស់អ្នកបានយ៉ាងងាយបំផុត។ ក្រៅពីវិធីខាងលើនេះ អ្នកត្រូវតែរកអ្វីមកកល់ក្រោមគូទអ្នកឲ្យខ្ពស់នៅពេលដែលរួមភេទហើយ ដើម្បីឲ្យស្ពែម៉ាតូសូអ៊ីតឆាប់ហែរដល់គោលដៅ នោះអ្នកនឹងងាយឆាប់មានផ្ទៃពោះដូចគ្នា។ លើសពីនេះទៅទៀត អ្នកអាចយកសណ្តែកដែលមានពណ៌ខ្មៅ លឿង ស ក្រហម និងបៃតងយកមកដាក់នៅលើក្បាលគ្រែរបស់អ្នក នោះវាក៏អាចជួយអ្នកឲ្យមានផ្ទៃពោះបានដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)