ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈនៃការបត់ជើងធំបែបណា គួរតែទៅមន្ទីរពេទ្យ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាធម្មតា ប្រសិនជាសុខភាពរបស់អ្នកធម្មតា អ្នកនឹងអាចបត់ជើងធំចំនួនម្តងជារៀងរាល់ថ្ងៃ ឬ២ថ្ងៃបត់ជើងធំម្តង។ ប៉ុន្តែបើលាមកអ្នករឹងពេក ហើយពិបាកក្នុងការបត់ចេញមក ឬក្នុងរយៈពេលវែងមិនបត់ជើងធំ ដោយក្នុងមួយអាទិត្យបត់ជើងធំចំនួន១ទៅ២ដង ឬ៧ទៅ១០ថ្ងៃ ទើបបត់ជើងធំម្តង អ្នកគួរតែប្រយ័ត្ន ព្រោះអាចនឹងទល់លាមកហើយ។ ដូចនេះ បើអ្នកពិបាកបត់ជើងធំខ្លាំង ហើយបត់ជើងធំចេញមកមានចេញឈាម អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យជាបន្ទាន់ មិនគួរទុកយូរឡើយ ទើបមិនប៉ះពាល់ដល់សុខភាព៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)