កត្តាមួយចំនួននៃជំងឺពុកឆ្អឹងគឺមិនអាចគ្រប់គ្រងបានទេដូចជា អាយុ ដំណរពូជ និងប្រវត្តិគ្រួសារធ្លាប់មានជំងឺពុកឆ្អឹងស្រាប់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមានកត្តាជាច្រើនទៀតដែលអ្នកអាចគ្រប់គ្រងបានមានដូចជា៖
- ការញ៉ាំជាតិកាលស្យូមពីរបបអាហារឲ្យបានច្រើនជារៀងរាល់ថ្ងៃ
- ការញ៉ាំវីតាមីន D ជាច្រើនជារៀងរាល់ថ្ងៃ
- ការញ៉ាំអាហារផ្តល់សុខភាព មានតុល្យភាព និងសម្បូរជីវជាតិ
- ហាត់ប្រាណដោយការលើកទម្ងន់
- ចៀសវាងការជក់បារី និងញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរលេបថ្នាំដើម្បីព្យាបាលជំងឺពុកឆ្អឹងបើសិនជាមានការណែនាំពីគ្រូពេទ្យ៕