ជំងឺស្បែកមួយប្រភេទឈ្មោះថា តាអាក សម្គាល់ដឹងតាមរយៈការឡើងកន្ទួលក្រហមរមាស់លើស្បែក ដែលបង្កឡើងដោយសារធាតុបង្ករលាក ឬអាឡែហ្ស៊ី។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មូលហេតុញឹកញ៉ាប់ដែលអាចធ្វើឲ្យកើតជំងឺតាអកមានដូចជា៖
- សារធាតុអាឡែហ្ស៊ីដូចជា រោមសត្វ ផ្សិត លម្អងផ្កាជាដើម
- ខ្យល់អាកាសត្រជាក់ ត្រជាក់ស្ងួត ឬក្តៅខ្លាំង
- ស្បែកស្ងួត
- សាប៊ូមានជាតិកាត់ខ្លាំង
- របស់បង្កការរលាកដូចជា សរសៃអំបោះ
- ទឹកអប់ និងផលិតផលថែរក្សាស្បែកជាពិសេសមានជាតិអាកុល
- ការជក់បារី
- អាហារមួយចំនួន ភាគច្រើនជាអាហារធ្វើពីទឹកដោះគោ និងមានជាតិអាស៊ីតខ្ពស់
- ស្រ្តេសផ្លូវចិត្ត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការបែកញើស៕