អ្នកជំនាញមនុស្សបាននិយាយដោយប្រុងប្រយ័ត្នថា ការស្រាវជ្រាវរកមើលវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ គឺជារឿងសំខាន់ប៉ុន្តែមិនអាចប្រញ៉ាប់បានឡើយ ហើយរឿងនេះក៏ត្រូវតែគោរពតាមប្រូតូកូលស្តង់ដារសុវត្ថិផាពផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាពិតជារឿងសំខាន់ណាស់ដែលយើងត្រូវការធ្វើការកាន់តែសកម្ម និងលឿនតាមតែអាចធ្វើទៅបានដើម្បីបង្កើតជាថ្នាំ និងវ៉ាក់សាំងដែលអាចប្រើប្រាស់ពេញពិភពលោកបាន។
លោក Jiang សាស្រ្តាចារ្យខាងផ្នែកសិក្សាពីវីរុសនៅឯ Shanghai’s University of Fudan និង New York Blood Center បានសរសេរក្នុងសារព័ត៌មាន Nature ថា “ប៉ុន្តែវាគឺជារឿងសំខាន់ទៀតដែលមិនត្រូវការលេងផ្លូវកាត់ទេ”។ សូមបញ្ជាក់ថា លោក Jiang ដែលបានធ្វើការបង្កើតវ៉ាក់សាំងវីរុសកូរ៉ូណាតាំងពីផ្ទុះជំងឺសារក្នុងឆ្នាំ២០០៣មកនោះ បាននិយាយថា អ្នកសម្របសម្រួលគួរតែវាយតម្លៃប្រសិទ្ធភាពរបស់វ៉ាក់សាំងគ្រប់ប្រភេទក្នុងការប្រឆាំងនឹងវីរុសជាច្រើន ហើយក៏ប្រើវាលើសត្វសិនមុនធ្វើលើមនុស្សដែរ។
លោកបានបន្ថែមទៀតថា “រដ្ឋាភិបាលមានការយល់ដឹងច្បាស់នូវវីធីធ្វើយ៉ាងណាដើម្បីបង្ការការស្លាប់ នោះគឺការដាក់អ្នកជំងឺនៅដាច់ដោយឡែកពីគេឯង ដើម្បីកុំឲ្យវីរុសកូវីដ១៩រាលដាលទៅអ្នកដទៃបាន។ ប៉ុន្តែការប្រឆាំងនឹងជំងឺនេះបាន ទាមទារឲ្យមានវ៉ាក់សាំងដែលមានសុវត្ថិភាព និងខ្លាំងក្លា”។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកជំនាញជាច្រើនបានដាក់បម្រាមថា វ៉ាក់សាំងមួយអាចនឹងត្រូវការពេលយូរជាងមួយឆ្នាំដើម្បីធានាថា វាមានសុវត្ថិភាពក្នុងការប្រើប្រាស់លើមនុស្សមុនពេលចែកចាយជាសាធារណៈ៕