ការភ័យខ្លាចឆ្លងវីរុសកូវីដ១៩ ធ្វើឲ្យមនុស្សភាគច្រើនសម្របខ្លួននឹងវិធីសាស្រ្តបង្ការបានច្រើនចាប់តាំងពពី ការចៀសវាងការប៉ះពាល់របស់មកពីប្រទេសមានជំងឺរហូតដល់ការចៀសវាងការញ៉ាំអាហារខាងក្រៅផង។ ភាពភ័យខ្លាចនេះក៏បង្ខំឲ្យមនុស្សយើងចៀសវាងការញ៉ាំសាច់ និងបក្សីដែរ។ ដូច្នេះគ្រាន់តែញ៉ាំសាច់ ឬបក្សីអាចឆ្លងវីរុសកូវីដ១៩ដែរទេ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចម្លើយយ៉ាងខ្លីគឺ អត់ឆ្លងទេ។
វីរុសកូវីដ១៩ គឺជាវីរុសដែលបង្កជំងឺនៅលើផ្លូវដង្ហើមដែលរាលដាលតាមរយៈដំណក់ដង្ហើមហោះហើរលើបរិយាកាស។ វាមិនមានទំនាក់ទំនងណាពិសេសថាវីរុសនេះអាចរស់នៅក្នុងសាច់មាន់ សាច់សត្វ ឬអាហារសមុទ្រ រហូតដល់ញ៉ាំមិនបានឡើយ។ ស៊ុតក៏ដូចគ្នាដែរ។ ដោយសារតែវីរុសនេះមានប្រភពពីផ្សាលក់សាច់សត្វក្នុងទីក្រុងវ៉ូហានប្រទេសចិនក៏ដោយ ក៏គ្រួសារវីរុសត្រកូលកូរ៉ូណាមួយនេះត្រូវការខ្លួនមនុស្សដើម្បីរស់ និងលូតលាស់ ហើយក៏មិនអាចលូតលាស់ក្នុងអាហារបានដែរ។ ដូច្នេះហើយ គេបានបញ្ជាក់ថា សាច់សត្វ ឬបក្សីដែលចម្អិនល្អរួច (យ៉ាងហោចណាស់ ៣០នាទី) គឺអាចសម្លាប់មេរោគ និងវីរុសបង្កជំងឺបានចោលអស់ហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះក៏ដូចគ្នានឹងវីរុសបង្កជំងឺសាដែរ។