ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំងឡាយខាងលើនេះអាចទទួលបាននៅ៥ថ្ងៃខាងមុខ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានចិត្តក្លាហាន និងម៉ត់ចត់។ ក្នុង៥ថ្ងៃខាងមុខនេះ លាភអ្នកនឹងចាប់ផ្តើមរីកខ្ពស់ ដោយធ្វើឲ្យអ្នកអាចចំណេញបានប្រាក់ច្រើនចូលមក។ ដូចនេះ អ្នកនឹងអាចកើបបានច្រើនជាមិនខានឡើយ។
ឆ្នាំម្សាញ់
បុគ្គលឆ្នាំម្សាញ់នេះ ជាមនុស្សដែលចេះមើលវែងឆ្ងាយ ដោយតែងបន្សល់ទុកផ្លូវក្រោយជានិច្ច។ ជាពិសេស ក្នុង៥ថ្ងៃខាងមុខនេះ នឹងអាចជួបនឹងសំណាងធំ ដោយធ្វើឲ្យប្រាក់ចូលមកច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចនេះ អ្នកនឹងចាយមិនអស់ទេ ដោយអាចសល់ច្រើន។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានខួរក្បាលឆ្លាតវៃ ដោយមានគំនិតផ្ទាល់ខ្លួន។ ប៉ុន្តែបែរជាមិនសូវចំណេញច្រើនទៅវិញ។ លុះ៥ថ្ងៃខាងមុខនេះ អ្នកនឹងមានទេវតាទ្រព្យមករកដល់ផ្ទះ ដោយនាំប្រាក់ឲ្យអ្នកចាយមិនអស់ទេ។
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានចិត្តស្មោះ តែលាភមិនសូវល្អទេក្នុងរយៈពេលនេះ។ ប៉ុន្តែ៥ថ្ងៃខាងមុខនេះ នឹងមានលាភមិនធម្មតាឡើយ ដោយធ្វើឲ្យគណនីសន្សំប្រាក់របស់អ្នកឡើងខ្ពស់ខ្លាំង។
ឆ្នាំកុរ
៥ថ្ងៃខាងមុខនេះ លាភអ្នកនឹងអាចឡើងខ្ពស់ ដោយមានអ្នកជួយច្រើន ធ្វើឲ្យអ្នកងាយទទួលបានជោគជ័យ។ ដូចនេះ ប្រាក់របស់អ្នកនឹងអាចកើនឡើងជាលំដាប់ ដោយធ្វើឲ្យអ្នកចាយឡើងទន់ដៃតែម្តង។
ឆ្នាំវក
ក្នុងរយៈពេល៥ថ្ងៃខាងមុខនេះ អ្នកនឹងអាចរកបានចំណូលខ្ពស់ចូលមក ដោយធ្វើឲ្យអ្នកមិនប្រឈមមុខនឹងជីវភាពលំបាកទៀតឡើយ។ ដូចនេះ អ្នកដែលនៅជុំវិញខ្លួនអ្នក ក៏អាចសោយសុខជាមួយអ្នកផងដែរ។
ឆ្នាំខាល
៥ថ្ងៃខាងមុខនេះ ទ្រព្យអ្នកហោះឡើងខ្ពស់ខ្លាំង ធ្វើឲ្យអ្នកអាចពុះពារបានគ្រប់ឧបសគ្គ ដោយធ្វើឲ្យផលដែលអ្នកទទួលបានមិនទាបនោះទេ។ ដូចនេះ ចំណូលអ្នកនឹងមិនធ្លាក់ឡើយ ដោយមានតែឡើងខ្ពស់តែប៉ុណ្ណោះ៕