ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីប្រពន្ធដែលស្វាមីស្រឡាញ់ខ្លាំង មិនទៅរកស្រីផ្សេងទេ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកជាភរិយាដែលអាចរួមសុខរួមទុក្ខជាមួយប្តី នោះគេនឹងស្រឡាញ់អ្នកខ្លាំងណាស់ ព្រោះនៅពេលដែលមានទុក្ខ អ្នកឈរក្បែរគេ កំដរគេដើម្បីពុះពារឧបសគ្គ ដោយមិនបោះបង់គេចោលឡើយ។ ដូចនេះ នៅពេលដែលមានបាន អ្នកនឹងក្លាយជាបុគ្គលដែលសំខាន់ខ្លាំងក្នុងចិត្តគេ។
2. ប្រពន្ធដែលធ្វើការងារផ្ទះបានល្អ ដោយរៀបចំមានរបៀបរៀបរយ នឹងអាចចាប់ចិត្តស្វាមីជាប់ មិនងាយមានស្រីផ្សេងឡើយ ព្រោះពេលដែលប្តីត្រឡប់មកផ្ទះវិញ អាចរស់នៅក្នុងផ្ទះដែលមានផាសុខភាព ធ្វើឲ្យគេមានអារម្មណ៍ល្អជាខ្លាំង។
3. នៅពេលដែលអ្នកចងចាំថ្ងៃសំខាន់របស់ប្តី ដោយមានកាដូរបន្តិចបន្តួចជូនដល់គេ នោះគេនឹងរំភើប ហើយសប្បាយចិត្តជាខ្លាំង។ គេនឹងដឹងពីចិត្តរបស់អ្នក ដោយដឹងថាអ្នកនៅតែស្រឡាញ់គេដូចដើមអញ្ចឹង មនោសញ្ចេតនាមិនប្រែប្រួលឡើយ។
4. ភរិយាដែលតែងតែនៅពីក្រោយស្វាមីដោយសំងាត់ដើម្បីគាំទ្រគេ នឹងធ្វើឲ្យប្តីស្រឡាញ់ខ្លាំង ព្រោះអ្នកមិនចេះរញ៉េរញ៉ៃ ដោយយល់ច្បាស់ពីសភាពការណ៍ ធ្វើឲ្យគ្មានស្វាមីណាមិនពេញចិត្តឡើយ។
5. ប្រពន្ធដែលស្មោះត្រង់ នឹងធ្វើឲ្យចិត្តប្តីមិនងាយងាកទៅរកនរណាទេ ព្រោះអ្នកស្មោះ នឹងធ្វើឲ្យគេស្មោះដូចគ្នា។ ឲ្យតែអ្នកប្រើចិត្តស្មោះ ដើម្បីកសាងគ្រួសារ នោះគ្រួសារអ្នកមិនងាយបែកបាក់គ្នាឡើយ៕