ការគេងពិតជាសំខាន់ ប៉ុន្តែរបៀបនៃការគេងក៏សំខាន់ដូចគ្នា ប្រសិនជាអ្នកគេងខុស នោះវាអាចធ្វើឱ្យអ្នកចាស់ក្នុងរយៈពេលមួយយប់ដោយមិនដឹងខ្លួន។ តើមានរបៀបបែបណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គេងយកកំហឹងទៅជាមួយ
នៅពេលដែលអ្នកខឹង ហើយចូលគេង វានឹងធ្វើឱ្យបេះដូងអ្នកលោតញាប់ ដកដង្ហើមញាប់ ហើយពិបាកគេងលក់ណាស់។
បរិភោគឆ្អែតហើយចូលគេង
នៅមុនពេលគេងបើអ្នកបរិភោគឆ្អែតពេក នោះវានឹងធ្វើឱ្យពោះវៀន និងក្រពះអ្នកដំណើរការលឿន ដែលអាចប៉ះពាល់ដល់ខួរក្បាលអ្នក ធ្វើឱ្យអ្នកគេងមិនលក់ឡើយ។
គេងទល់មុខគ្នា
នៅពេលដែលអ្នកគេងបែបនេះ នោះខួរក្បាលអ្នកនឹងអាចខ្វះអុកស៊ីសែនដែលអាចធ្វើឱ្យអ្នកមានជំងឺគេងមិនលក់ ហើយសុបិន្តច្រើន។
គេងដោយយកម្សៅទៅជាមួយ
នៅពេលដែលអ្នកគេងដោយមិនជម្រះម្សៅលើមុខអ្នកចេញ នោះវានឹងធ្វើឱ្យអ្នកស្ទះរន្ធញើស ជាហេតុដែលអាចធ្វើឱ្យអ្នកចាស់មុខអាយុ។
មើលទូរទស្សន៍ហើយគេង
នៅពេលដែលអ្នកបើកទូរទស្សន៍ហើយគេង វាអាចធ្វើឱ្យអ្នកក្រោកគ្រប់ពេល មិនអាចគេងលក់ស្កប់ស្កល់ឡើយ។
យកដៃធ្វើខ្នើយ
នៅពេលដែលអ្នកគេងដោយប្រើដៃធ្វើជាខ្នើយ នោះវានឹងធ្វើឱ្យឈាមអ្នកដើរមិនស្រួល ហើយធ្វើឱ្យដៃអ្នកស្ពឹកទៀតផង។
គ្មានរបៀបគេង
នារីត្រូវការគេងដើម្បីបំពាត់អាការៈនឿយហត់ ដូចនេះបើអ្នកតែងតែគ្មានពេលវេលាច្បាស់លាស់ក្នុងការគេង នោះវាអាចធ្វើឱ្យអ្នកមិនស្អាត រួមជាមួយប្រែជាល្ងង់ទៀតផង។
គេងគ្របក្បាល
អ្នកមិនត្រូវគេងបែបនេះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលអ្នកខ្លាំងណាស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)