ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលជួយបញ្ចុះជាតិស្ករក្នុងខ្លួនអ្នកជំងឺទឹកនោមផ្អែមលឿនបំផុត។ តើមានអ្វីខ្លះទៅ?
· ផ្លែល្ហុងមានផ្ទុកសារធាតុចិញ្ចឹមច្រើន ថែមទាំងមានសារធាតុដែលអាចជួយបញ្ចុះជាតិស្ករបានល្អទៀតផង។ ជាពិសេស វាអាចជួយធ្វើឲ្យសរសៃឈាមអ្នកមិនងាយរឹង ថែមទាំងជួយបញ្ចុះកាឡូរីផងដែរ។ ដូចនេះ អ្នកដែលមានជំងឺទឹកនោមផ្អែមអាចពិសារផ្លែឈើមួយប្រភេទនេះបាន។
· ផ្លែម្នាស់ មានសារធាតុសរសៃ ដែលអាចជួយធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំ ថែមទាំងជួយការពារមិនឲ្យអ្នកទល់លាមកឡើយ។ ជាពិសេស វាអាចជួយបញ្ចុះជាតិស្ករក្នុងរាងកាយអ្នក ដោយធ្វើឲ្យជំងឺទឹកនោមផ្អែមមិនងាយធ្ងន់ធ្ងរឡើយ។ ដូចនេះ អ្នកអាចចិតសំបកចេញ រួចពិសារបាន នោះអ្នកនឹងអាចទទួលបានផលពីផ្លែឈើមួយប្រភេទនេះ។
· ក្រូចឆ្មា អាចជួយបំបាត់ស្លេស្ម្ បំបាត់ក្អក ជំនួយដល់ក្រពះ បំបាត់អាការៈឈឺចុកចាប់ សម្លាប់មេរោគ ថែមទាំងអាចជួយបញ្ចុះជាតិស្ករ និងសម្ពាធឈាមផងដែរ។ ជាពិសេស ប្រព័ន្ធការពាររាងកាយអ្នកនឹងអាចរឹងមាំផងដែរ។ ដូចនេះ អ្នកអាចពិសារផ្លែឈើទាំង៣មុខនេះ ដើម្បីទប់លំនឹងជាតិស្ករក្នុងរាងកាយអ្នកមិនឲ្យឡើងខ្ពស់បានឡើយ៕