ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីធ្វើឲ្យអ្នកគេងលក់ ទើបមិនងាយឡើងទម្ងន់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែទម្លាក់សម្ពាធចុះឲ្យអស់ ហើយដកដង្ហើមវែងៗ ឬស្តាប់ចម្រៀង ឬងូតទឹកក្តៅក៏បានដែរ ព្រោះសកម្មភាពទាំងនេះ អាចធ្វើឲ្យអ្នកមានអារម្មណ៍ធូលស្រាល ដោយធ្វើឲ្យអ្នកឆាប់គេងលក់ខ្លាំងណាស់។
- មុនពេលគេង៤ម៉ោង អ្នកមិនគួរញ៉ាំអាហារអ្វីទាំងអស់ ព្រោះងាយធ្វើឲ្យអ្នកធាត់ និងគេងមិនលក់ខ្លាំងណាស់។ ជាពិសេស អ្នកមិនគួរមើលទូរទស្សន៍ ឬលេងទូរស័ព្ទមុនគេងនោះទេ ព្រោះទម្លាប់ទាំងនេះសុទ្ធតែធ្វើឲ្យអ្នកគេងមិនលក់ទាំងអស់។
- អ្នកគួរតែព្យាយាមចូលគេងឲ្យបានពីព្រលឹម ទើបអាចគេងបានគ្រប់ម៉ោង។ នៅពេលដែលអ្នកគេងគ្រប់ អ្នកនឹងមិនងាយធាត់ឡើយ ហើយក៏អាចរក្សាស្បែកមុខអ្នកបានស្អាតផងដែរ។ ដូចនេះ អ្នកគួរតែគេងឲ្យបានស្ងប់ក្នុងពេលយប់ ទើបអាចរក្សារាង និងសុខភាពអ្នកបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)